ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនបុរសម្នាក់ករណី លួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយលួចយកសំភារះ)

57

ភ្នំពេញ:សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនបុរសម្នាក់ករណីលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយលួចយកសំភារះ)នៅចំណុចផ្លូវ៧០ ភូមិបាក់ទូក សង្កាត់ ទួលសង្កែ១ នៅម៉ោង១២:៣០នាទី ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សែម អ៊ុត អាយុ ៣១ ឆ្នាំ មុខរបរ រើសអេតចាយ និងទីមានទីលំនៅផ្ទះជួល ផ្លូវ រថភ្លើង សង្កាត់បឹងកក់២ ខណ្ឌ ទួលគោក (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះ ឈ្មោះ ហុង បូរិន អាយុ ៣២ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅ ផ្ទះ៩១៧ ផ្លូវបេតុង ក្រុុមទី ១ ភូមិ ទួលសំពៅ សង្កាត់ ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។
– សំភារៈ បាត់បង់មាន ៖
១/ កង់ចំនួន៣៤គ្រឿង,
២/ រូបសេះ រូបត្រី ធ្វើពីឈើបេង
៣/ ម៉តូ១គ្រឿងម៉ាក today ផ្លាកលេខ ភ្នំពេញ 1BV 6015
៤/ ម៉ូទ័រប៊ូមទឹកចំនួន១
៥/ កន្ទុយម៉ាសុីនត្រជាក់ចំនួន១គ្រឿង
លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបន្តថា
កាលពីថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២០ ម៉ោង ១២:៣០នាទី នៅចំណុចផ្លូវបេតុង ក្រុុមទី ១ ភូមិ ទួលសំពៅ សង្កាត់ ទួលសង្កែ១ ខណ្ឌឫស្សីកែវ ជនសង្ស័យបានធ្វើសកម្មភាពយកពូថៅគាស់ផ្ទះជនរងគ្រោះម្នាក់ឯងដែលជនរងគ្រោះបានចាក់សោរទុកគ្មានមនុស្សនៅក្រោយគាស់លួចយកសំភារះហើយជនសង្ស័យគាចខ្លួនបាត់លុះនៅថ្ងៃខែឆ្នាំដដែល វាលាម៉ោង ១២ះ៤០នាទី ជនរងគ្រោះបានមកលើផ្ទះស្រាប់តែបាត់សំភារះនិងឃើញស្នាមគាស់បង្អួច និងទ្វា ទើបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ក្រោយទទួលបណ្តឹងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវនិងកំណត់អត្តសញ្ញាណជនសង្ស័យរហូតឈានឃាត់ខ្លួនបានជនសង្ស័យបាននៅ យកមកប៉ុស្តិ៍សាកសួរដេីម្បីស្រាវជ្រាវបក្ខពួកនឹងសំភារះរបស់ជនរងគ្រោះបន្តអនុវត្តន៍តាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង