ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងបេរូត ជាង៣០ម៉ឺននាក់ កំពុងបាត់បង់ទីជម្រក

131

ប្រទេសលីបង់៖ អភិបាលក្រុងបេរូត លោក Marwan Abboud បានឲ្យដឹងថា ក្នុងគ្រាដែលក្រុមជួយសង្គ្រោះ និងសមត្ថកិច្ចកំពុងរុករកអ្នករបួស និងស្លាប់ យ៉ាងហោចណាស់ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងបេរូតជាង៣០ម៉ឺននាក់កំពុងបាត់បង់ទីជម្រក។

សរុបចំនួនអ្នកបាត់បង់ជីវិតមានយ៉ាងហោចណាស់១០០នាក់ និងជាង៤ពាន់នាក់បានរងរបួស។ យោងសម្តីលោក Georges Kettaneh អគ្គលេខាធិការ នៃកាកបាទក្រហមលីបង់ បានមានប្រសាសន៍ថា ទំហំនៃសោកនាដកម្មនេះពុំធ្លាប់កើតមានលើទឹកដីលីបង់ពីមុនទេ។

រដ្ឋាភិបាលលីបង់បានត្រៀមថវិកាបន្ទាន់ចំនួនជាង៦៦លានដុល្លាសហរដ្ឋអាមេរិកក្នុងដំណាក់កាលបថម ដើម្បីទប់ទល់នឹងសភាពការណ៍បច្ចុប្បន្ន។

លទ្ធផលបថម នៃការស្រាវជ្រាវបានឲ្យដឹងថា ឃ្លាំងផ្ទុកសារជាតិផ្ទុះ ដែលមានផ្ទុកសារជាតិផ្ទុះអាម៉ូញ៉ូមនីត្រាតរាប់ពាន់តោន (២,៧៥០តោន) ដែលជួនកាលត្រូវបានយកមកែឆ្នៃធ្វើជាជីកសិកម្ម មិនមានការគ្រប់គ្រងដោយសុវត្ថិភាពនោះជាដើមហេតុ ដែលបង្កជាហេតុការផ្ទុះបំផ្លាញអគារមានរយៈចម្ងាយរហូតដល់១០គីឡូម៉ែត្រ។ សារជាតិអាម៉ូញ៉ូមនីត្រាតជាង២ពាន់តោននោះត្រូវបានរក្សាទុកក្នុងឃ្លាំងនោះអស់រយៈពេលជាង៦ឆ្នាំមកហើយ ដោយគ្មានវិធានការសុវត្ថិភាពត្រឹមត្រូវឡើយ បន្ទាប់ពីត្រូវបានរដ្ឋាភិបាលដកហូតពីអំពើគេចពន្ធនាំចូលដោយខុសច្បាប់៕

អត្ថបទដែលជាប់ទាក់ទង