ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជនល្មើសម្នាក់ ករណីអំពេីលួច ម៉ូតូ

63

ខេត្តតាកែវ ៖ ថ្ងៃពុធ​ ០១រោច ខែស្រាពណ៍​ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥​ ខែសីហា​ ឆ្នាំ ២០២០ វេលាម៉ោង​ ១២.៤០នាទី មានករណីអំពេីលួច​ (ម៉ូតូ)​ កេីតឡេីង​នៅ​ភូមិតាខុន​ ឃុំព្រៃល្វា​ ស្រុកព្រៃកប្បាស ខេត្តតាកែវ​ បង្កឡើងដោយជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដាវ៉េវអាល់ហ្វា​ ពណ៍ស គ្មានផ្លាកលេខ​ បានធ្វេីសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាកហុងដា C១២៥​ សេរីឆ្នាំ២០២០​ ពាក់ផ្លាកលេខ​តាកែវ 1V-០៣៩៤​ ជាកម្មសិទ្ធរបស់ជនរងគ្រោះឈ្មោះ​ ញ៉េប​ ស្រ៊ីម​ ភេទស្រី​ អាយុ​ ៤១ឆ្នាំ​ រស់នៅភូមិតាខុន​ ឃុំព្រៃល្វា​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ ខណៈពេលដែលជនរងគ្រោះជិះម៉ូតូមកទិញផ្លែក្រូច​ ទុកម៉ូតូលេីចិញ្ចេីមផ្លូវមិនបានដកកូនសោ​ ។​ ក្រោយពីទទួលបានព័ត៌មាន​ភ្លាមកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស​ សហការជាមួយកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី បាន
ស្រាវជ្រាវកំណត់មុខសញ្ញា និងចេញល្បាត ពួនស្ទាក់គ្រប់គោលដៅ រហូតបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យបាន០១នាក់មានឈ្មោះ​ ភួង​ ចំរេីន​ ភេទប្រុស​ អាយុ២៣ឆ្នាំរស់នៅភូមិព្រៃបាសឹង ឃុំបាស្រែ​ ស្រុកអង្គរបូរី​ ខេត្តតាកែវ​ ចំណែកបក្ខពួកម្នាក់ទៀត​ ឈ្មោះ​ សាង​ សៀវម៉េង​ ភេទប្រុស​ អាយុ២២ឆ្នាំ​រស់នៅភូមិព្រៃបាសឹង​ ឃុំបាស្រែ​ ស្រុកអង្គរបូរី​ ខេត្តតាកែវ​បានរត់គេចខ្លួន ព្រមទាំងដកហូតម៉ូតូទាំង០២គ្រឿង បាននៅចំណុចព្រែកលេខ២៣ ក្នុងឃុំបាស្រែ ស្រុកអង្គរបូរី។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកម្លាំងជំនាញកំពុងធ្វើការសាកសួរនិង​កសាងសំណុំរឿងទៅតាមនីតិវិធី​ និងបន្តស្វែងរកចាប់ខ្លួនបក្ខពួកកំពុងរត់គេចខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។

អត្ថបទដែលជាប់ទាក់ទង