ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្សស្លាប់ម្នាក់ ដោយរិតកខ្លួនឯង

46

 

អធិការដ្ឋាននគរបាលខណ្ឌកំបូលបានឲ្យដឹងថា ករណីមនុស្សស្លាប់ដោយរិតកខ្លួនឯង (ដោយសារប្រើប្រាស់សារធាតុញៀនប្រភេទមេតំហ្វេតាមីន)​។ កើតឡើងម៉ោង០៨:៣០នាទី​ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០​ នៅចំនុចដីឡូត៏គ្មានលេខ​ ក្រោមដើមអំពិលទឹក ផ្លូវបេតុង ចូលវត្តស្ងួនពេជ្រ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សពឈ្មោះ ខុន​ សុភក្ត្រ័ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ រត់​ Pass App ទីលំនៅភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល ស្នាក់នៅផ្ទះជួល ភូមិទី៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ច​ជំនាញ​ និងលោកវេជ្ជបណ្ឌិត បានធ្វើកោសល្យវិច្ច័យ ដោយធ្វើការបូមយកទឹកនោមចេញពីសាកសពចំនួន​១០cc យកមកវិភាគ​ រកឃើញមានសារធាតុញៀន​ ប្រភេទមេតំហ្វេតាមីន។

💢💢ព័ត៌មានយោងតាមរបាយការណ៏របស់
ប៉ុស្ត៏នគរបាលរដ្ឋបាលកន្ទោក​ បានឲ្យដឹង
ថា​ កាលពីថ្ងៃទី០៥​ ខែសីហា ឆ្នាំ២០២០ វេលា
ម៉ោង ០៩:៣០នាទី មានប្រជាពលរដ្ឋបានរាយការណ៏ថា​ មានមនុស្សប្រុសម្នាក់បានបើក​ Pass App ពណ៏ស ពាក់ស្លាកលេខភ្នំពេញ1HE-7890 ឈប់នៅលើផ្លូវជាតិលេខ៤​ មុខតូបលក់សាច់ក្រក រួចសមត្ថកិច្ចយើងបានចុះមកមើល​ មនុស្សប្រុសនោះក៏រត់ចុះពីលើកង់បី​ ចូលក្នុងដីឡូត៏បាត់ រួចកំលាំងយើងក៏យកម៉ូតូកង់បីមករក្សាទុកនៅប៉ុស្ត៏ រហូតដល់ម៉ោង២៤:០០នាទី ប្រជាពលរដ្ឋឃើញមនុស្សប្រុសនោះដើរពីទិសខាងជើង​ ទៅត្បូង​ តាមបណ្តោយប្រឡាយទឹកចូលទៅវត្តស្ងួនពេជ្រ​ មានកាន់ថង់ប្លាស្ទិចចងជាប់គ្នាធ្វើជាខ្សែ​ ស្រែកឡូរឡាតែម្នាក់ឯង ក៏ចូលក្នុងកំប៉ូតព្រៃកន្លែងកើតហេតុដេកនៅទីនោះ រហូតដល់ម៉ោងដឹងកើតហេតុខាងលើ ទើបដឹងថាមនុស្សប្រុសនោះស្លាប់។

សន្និដ្ឋាន៖ ស្លាប់ដោយរិតកខ្លួនឯង​ (ដោយសារប្រើប្រាស់សារធាតុញៀនប្រភេទមេតំហ្វេតាមីន)​

សាកសពខាងលើបានប្រគល់ឲ្យប្រពន្ធយកទៅធ្វើបុណ្យនៅស្រុកកំណើត៕

អត្ថបទដែលជាប់ទាក់ទង