ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់បុរសម្នាក់ ករណីអំពើ​ហិង្សា​ ដោយចេតនាកាប់នឹងកាំបិត ទៅលើ​ជនរងគ្រោះ ម្នាក់

52

ស្រុក​បាទី​ ៖ នៅថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំ​ជូត​ ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួុយ​កម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋបាលសូភី បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ​ម្នាក់​មាន​ឈ្មោះ អឿន ប្រុស ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិ​ព្រហែក ឃុំសូភី ស្រុកបាទី ពាក់ព័ន្ធករណីអំពើ​ហិង្សា​ដោយចេតនាកាប់នឹងកាំបិត ទៅលើ​ជនរងគ្រោះឈ្មោះ ចាង ជីង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន ស្នាក់នៅ​ និងធ្វើការនៅរោងចក្រដំណាប់ស្វាយ នៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បណ្តាលឱ្យរងរបួសធ្ងន់ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ នៅផ្ទះរបស់ជនសង្ស័យ(ផ្ទះលក់ស្រានិងម្ហូប) បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីសាច់ញាតិជនរងគ្រោះ​ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៥៖៤០នាទី ថាមានជនសង្ស័យមួយក្រុមបានព្រួតវាយជនរងគ្រោះនៅចំណុចផ្ទះកើតហេតុខាងលើ។ មូលហេតុុ​៖​ ទំនាស់ពាក្យសម្តីពេលផឹកស្រា។បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត និងបន្តស្រាវជ្រាវស្វែងរកបក្ខពួកដែល​រត់គេចខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង