ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហែម គីរីចូលរួមកិច្ចប្រជុំវិស័យ កីឡាបាល់ទឹក “Water Polo”ជាមួយសហព័ន្ធកីឡាហែលអាស៊ីអាគ្នេយ៍តមអនឡាញ

81

ភ្នំពេញ៖អគ្គលេខាធិការនៃសហព័ន្ធកីឡាខ្មែរហែលទឹកលោក ហែម គីរី បានប្រាប់ឲ្យដឹងថា នេះជាកិច្ចប្រជុំលើកទី១ បន្ទាប់ពីមេរោគCOVID19របស់សហព័ន្ធកីឡាហែលទឹកអាស៊ីអាគ្នេយ៍តាមរយៈប្រព័ន្ធអនឡាញZoonហើយការប្រជុំនេះផ្តោតទៅលើប្រភេទកីឡាបាល់ទឹក Water Polo ដោយអ្នកជំនាញកីឡបាល់ទឹកចំនួន៣រូប។
កកការប្រជុំដែលបានធ្វើឡើងកាលពីថ្ងៃទី៥សីហានោះវាជាការប្រជុំលើកដំបូងហើយក៏ជាការជួបជជែកគ្នាជាលើកដំបូងរវាង
ថ្នាក់ដឹកនាំខាងកីឡាហែលទឹកក្នុងតំបន់ និង ទ្វីបបន្ទាប់ពីទូទាំងពិភពលោកទទួលរងពីសម្ពាធរាតត្បាតនៃកូវីដ ១៩នោះ ។
លោកបានបន្តថាការប្រជុំតាមអនឡាញដែលមានការចូលរួមពីគ្រូជំនាញកីឡាបាល់ទឹកមកពី៣ប្រទេសនៅតំបន់អាស៊ានគឺអ្នកគ្រូកីឡាបាល់ទឹកថៃលោកគ្រូកីឡាបាល់ទឹកឥណ្ឌូនេស៊ីនិងលោកគ្រូកីឡាបាល់ទឹកសិង្ហបូរីចំណែកលោកគ្រូសឹង្ហបូរីធ្វើបទបង្ហាញពីការងារបណ្តុះបណ្តាលនិងផែនការយុទ្ធសាស្រ្តក្នុងការរៀបចំក្រុមកីឡាបាល់ទឹកតាំងពីក្លិបរហូតដល់ក្រុមជម្រើសជាតិ។ក្នុងនោះប្រសិនបើសហព័ន្ធកីឡាហែលទឹកជាតិណាត្រូវជំនួយ ពួកគេនឹងចុះមកជួយបង្ហាត់បង្រៀន និងបណ្តុះបណ្តាលមន្ត្រី និងគ្រូ។
លោកអគ្គលេខាធិការបានអះអាងថាចំណុចសំខាន់មួយទៀតក្នុងអង្គប្រជុំសហព័ន្ធកីឡាហែលអាស៊ីអាគ្នេយ៍សម្រាប់កីឡាបាល់
ទឹកនេះខាងសហព័ន្ធអាស៊ីបានចាប់អារម្មណ៍ខ្លាំងលើកម្ពុជាយើង ហើយលោកបាននិយាយថា សព្វថ្ងៃនេះកម្ពុជាមានទីលាន សម្រាប់ប្រើប្រាស់គ្រប់គ្រាន់ប៉ុន្តែសហព័ន្ធកីឡាខ្មែរហែលទឹកនៅខ្វះគ្រូបង្វឹកខ្វះធនធានកីឡាករឯការប្រកួតទើបតែបាន២លើក។ទោះជា
យ៉ាងណាក៏ខាងអាស៊ីបានកោតសរសើថាកម្ពុជាមានឆន្ទះក្នុងការរៀបចំសម្រាប់អានាគតកីឡាករបាល់ទឹកនេះ។
លោកអនុប្រធានសហព័ន្ធកីឡាហែលអាស៊ីអាគ្នេយ៍សង្ឃឹមថា យើងនឹងអាចរៀបចំការប្រកួតកម្មវិធីផ្សេងៗនាពេលអនាគត និងមានក្រុមកីឡាករជម្រើសជាតិចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ហើយលោកក៏អរគុណសហព័ន្ធកីឡាហែលអាស៊ីអាគ្នេយ៍ដែលឲ្យសហព័ន្ធកីឡាខ្មែរហែលទឹកចូលរួម៕

អត្ថបទដែលជាប់ទាក់ទង