ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស គ ចូលចិត្តផឹកស្រា រហូតបណ្តាលឲ្យ ខ្យល់គរ ដួលបាត់បង់ជីវិត

44

 

ខេត្តកណ្តាល ៖ ករណី ខ្យល់គរ បណ្តាលអោយស្លាប់បាត់បង់ជីវិត ដែលកើតហេតុ នៅថ្ងៃ សុក្រ ០៣រោច ខែស្រាពណ៍ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ខែសីហាឆ្នាំ២០២០ វេលាម៉ោង ១៥:៣០នាទី នៅចំណុច ភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ សន វ៉ុន ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិឃុំកើតឃុំកើតហេតុ (ជាមនុស្ស គ)។

សភាពរឿងហេតុ បើ តាមការបំភ្លឺ របស់ឈ្មោះ សន នួន ភេទស្រី អាយុ ៥៣ ឆ្នាំ ជាបងស្រីបង្កើតដែលរស់នៅផ្ទះជាមួយជនរងគ្រោះ បានបំភ្លឺប្រាប់សមត្ថកិច្ចថា ជនរងគ្រោះ គឺជាមនុស្សគរ ហើយផឹកស្រាជាប្រចាំថ្ងៃ លុះដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានផឹកស្រាតាំងពីម៉ោង ៨ ព្រឹក រហូតដល់ម៉ោងកើតហេតុ ទើបជនរងគ្រោះបានដើរត្រឡប់មកផ្ទះ វិញ រួចបានដើរទៅនោមក្បែរគុម្ពចេក ស្រាប់តែជនរងគ្រោះបានដួលសន្លប់ ក្បែរពុម្ពចេក តែម្តង ភ្លាមនោះ ឈ្មោះ សន នួន បានឃើញហើយហៅបងប្អូនជិតខាងមកជួយលើកជនរងគ្រោះ ដាក់លើគ្រែក្រោមផ្ទះ តែជនរងគ្រោះបាន ដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយទទួលបានព័ត៌មាន នគរបាលប៉ុស្តិ៍ឈើទាល បានចុះដល់កន្លែងកើតហេតុដោយសហការជាមួយកម្លាំងជំនាញកោសល្យវិច័យស្រុកកៀនស្វាយ គ្រូពេទ្យមណ្ឌលសុខភាពឃុំឈើទាល ក្រុមប្រឹក្សាឃុំ មេភូមិឈើទាល ធ្វើការពិនិត្យលើជនគ្រោះ។

ក្រោយពីក្រុមការងារពិនិត្យរួច ឃើញថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារខ្យល់គរ ពិតប្រាកដមែន មិនមានពាក់ពន្ធ័ជាមួយបទល្មើសផ្សេងឡើយ៕

អត្ថបទដែលជាប់ទាក់ទង