ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដូណាល់ ត្រាំ ប្រកាសឱ្យក្រុមហ៊ុនអាមេរិក បញ្ឈប់ប្រតិបត្តិការជាមួយក្រុមហ៊ុនចិន WeChat

88

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា លោកត្រាំ បានប្រកាសឱ្យដឹងជាផ្លូវការ ក្នុង ការ ហាមឃាត់រាល់ប្រតិបត្តិការទាំងអស់រវាងក្រុមហ៊ុនអាមេរិក និងម្ចាស់ក្រុមហ៊ុន WeChat ដែលការប្រកាសនេះគឺត្រូវបានគេចាត់ទុកថាជាការគំរាម កំហែងដ៏ធ្ងន់ធ្ងរមួយសម្រាប់ការរកស៊ីរបស់អាជីវករអាមេរិក និងចិន ជាពិសេសគឺអាចប៉ះពាល់ដល់ចំណងមិត្តភាពរវាងប្រទេសទាំងពីរ។

ការប្រកាសរបស់លោក ត្រាំ មិនបានបញ្ជាក់អ្វីច្រើននោះទេ គ្រាន់តែទុកពេល ៤៥ថ្ងៃ ឱ្យបញ្ឈប់រាល់សកម្មភាព ដែលពាក់ព័ន្ធរវាងក្រុមហ៊ុនអាមេរិក និង WeChat ។

គួរបញ្ជាក់ផងដែរថា WeChat ជាកម្មវិធីទូរស័ព្ទដ៏ពេញនិយមមួយ ព្រោះវាបានរួមបញ្ចូលគ្នានូវមុខងារជាច្រើន មិនថា Facebook, WhatsApp, Instagram នោះទេ ហើយជាពិសេសគឺវាត្រូវបានគេប្រើសម្រាប់ធ្វើការបញ្ជាទិញទំនិញបានដោយងាយស្រូល (mini app) ដោយបច្ចុប្បន្ន ក្រុមហ៊ុន អាមេរិកធំៗបានសហការជាមួយដូចជា Walmart , Starbucks ,Nike ,KFC និង Amazon ជាដើម៕

អត្ថបទដែលជាប់ទាក់ទង