ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រ្តីបើករថយន្តព្រូស បុករះម៉ូតូនិងបង្គាលភ្លើង បុរសរបួស២នាក់

172

 

ភ្នំពេញ : ស្រ្តីម្នាក់បើករថយន្តម៉ាកព្រូសពណ៍ប្រផេះពាក់ស្លាកលេខភ្នំពេញ២AY-១៨៨២បើកឆ្លងភ្លើងស្តុបលឿនពេកជ្រុលបុកបុរសម្នាក់ជិះម៉ូតូហុងដាឃ្លីកពណ៍ខ្មៅពាក់ស្លាកលេខនគរបាល១-១៩៩៥ដួលហើយរេចង្កូតមកបុកបុរសម្នាក់អង្គុលើកង់បីអានកាសែតក្រឡាប់រថយន្តមិនទាន់អស់ល្បឿនបន្តបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលរងកាខូចខាតសំណាងល្អមានអ្នករបួសស្រាល២នាក់ដាក់កង់បីទៅមន្ទីរពេទ្យឯកជនហេតុការនេះបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង៧និង០០នាទីព្រឹកថ្ងៃទី០៨ ខែ សីហា ឆ្នាំ ២០២០នៅចំណុចស្តុបវត្តលង្កា តាមផ្លូវព្រះសីហនុកែងផ្លូវ៥១សង្កាត់ បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។

ទ្រឿង គីចលាង អាយុ ២៩ឆ្នាំស្នាក់នៅខេត្តក្រចេះ អ្នកបើកបររថយន្តព្រូសមុនកើតហេតុបានប្រាប់នគរបាលថាគាត់បើកតាមផ្លូវព្រះសីហនុក្នុងទិសដៅពីលិចទៅកើតភ្លើងស្តុបខៀវស្រាប់តែភ្លើងលោតមកក្រហមក៏គាត់ជើងបន្ថែមល្បឿនអោយផុតស្តុបតែចៃដន្យមានបុរសម្នាក់បើកម៉ូតូហុងដាឃ្លីកពាក់ស្លាកលេខនគរបាលឆ្លងកាត់ទទឹងផ្លូវតាមផ្លូវ៥១ក្នុងទិសដៅពីជើងមកត្បូងជាន់ហ្វ្រាំមិនទាន់បុកម៉ូតូឃ្លីករួចបន្តរេចង្កូតបុកម៉ូតូកង់បីចតនៅលើចិញ្ចើមផ្លូវបើុងករឡាប់កង់បីជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវរបស់សាលាក្រុងបណ្ដាលខូចខាតក្នុងនោះសំណាងល្អមិនមានរបួសធ្ងន់គ្រាន់តែបុរស២នាក់របួសស្រាលយកទៅមន្ទីរពេទ្យដឹកតាមកង់បី ។ភ្លាមស្រ្តីអ្នកបើកបររថយន្តគាត់មិនមានរបួសហើយមិនរត់គេចដែររថយន្តខូចខាតផ្ទុះពងសុវត្ថិភាពនិងខូច១កំណាត់ខសងមុខទាំងសុង ។

នគរបាលយើងបានទំនាក់ទំនងទៅនគរបាលការិយាល័យចរាចរណ៍ផ្លុូវគោកស្នងការរាជធានីភ្នំពេញដើម្បីមកវាស់វែងយករថយន្តបង្កហេតុនិងម៉ូតូ២គ្រឿងរក្សាទុកដោយសារខូចខាតសម្បត្តិរដ្ឋផងរងចាំធ្វើការដោះស្រាយពេលក្រោយទៀត ។តាមស្ដាប់និងពិនិត្យកន្លែងកើតហេតុស្រ្តីអ្នកបើកបររថយន្តបើកបរគ្មានការប្រុងប្រយ័ត្នពេលជួបបញ្ហាទប់ស្មារតីមិនបានដោយរថយន្តបន្ថែមល្បឿនខ្លាំងពេកនគរបាលផ្នែកចរាចរណ៍អំពាវនាវដល់ប្រជាពលរដ្ឋសូមមេត្តាបើកបរគោរពច្បាប់និងផ្លាកសញ្ញាចរាចរណ៍ទាំងអស់គ្នាជៀសវៀងគ្រោះរបួសនិងស្លាប់កុំអោយបងប្អូនគ្រួសារអ្នកគ្រោះមានការស្រក់ទឹកភ្នែកដោយសារអ្បកបើកបរធ្វើប្រហេស១ព្រិចភ្នែកនិងហើយ ។

អត្ថបទដែលជាប់ទាក់ទង