ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះរោងចក្រ រោងចក្រ GCS នៅផ្លូវបេងតុងទួលពង្រ ក្នុងខណ្ឌពោធិ៍សែនជ័យ សរុបទឹកប្រាក់ ១,២ លាន ដុល្លារ អាមេរិក

57

នៅវេលាម៉ោង ២និង៤០នាទីទៀបភ្លឺ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ មានអគ្គីភ័យមួយកន្លែងកើតឡើងនៅស្ថិតនៅ រោងចក្រ GCS ផ្លូវបេងតុងទួលពង្រ ក្រុមទី៣ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមរបាយការណ៍បានឲ្យដឹងថា មា្ចស់ទីតាំងឈ្មោះ យឹម រ៉ាដា ជនជាតិខែ្មរ ភេទប្រុស អាយុ៤៩ឆ្នាំ ជានាយក ក្រុមហ៊ុន , មានសំណង់ ថ្មប្រក់សង័្កសី បានបណ្តាល ឲ្យខូច ខាតសម្ភារៈ ៖ ឆេះ ឃ្លាំង សាងសង់ ពី បេ តុង ប្រក់ ស័ង្កសី ទំហំ ៣២មX៧០ម អស់ ចំនួន ០១ឃ្លាំង ឆេះ រថយន្ត ដឹក ទំនិញ ចំណុះ ៣.៥តោន ចំនួន ០១គ្រឿង , រថយន្ត ដឹក ទំនិញ ចំណុះ ១.៥តោន ចំនួន ០១គ្រឿង, ឆេះ ម៉ូតូ កង់បីដឹក ទំនិញ ចំនួន ០២គ្រឿង, ឆេះ ម៉ូតូ ចំនួន ០៤គ្រឿង, ឆេះ គ្រឿង បរិក្ខារ អគ្គិសនី -ម្នាង សិលា-ដែក គ្រោង ជញ្ជាំង ពិដាន សរុប ជា ទឹក ប្រាក់ អស់ ប្រហែល ចំនួន ១,២ លាន ដុល្លារ អាមេរិក តែមិនបណ្តាលឲ្យមានមនុស្សរងរបួស ឬស្លាប់ទេ ។ ចំពោះមូលហេតុ គឺបណ្តាលមកពី ឆ្លង ចរន្ត អគ្គិសនី ។

តាមរបាយការណ៍បានឲ្យដឹងទៀតថា ក្នុងការឆាបឆេះនេះ មានរថយន្តការិយាល័យអគ្គិភ័យ ចំនួន ២០គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៤០ឡាន ស្មើនឹង ៥៦០ម៉ែត្រគូប ។ ក្នុងនោះ រថយន្តក្រសួងមហាផៃ្ទ: ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៩ឡាន សើ្មនឹង ៣៦ម៉ែត្រគូប, រថយន្តង៧០: ចំនួន ០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១០ឡាន សើ្មនឹង ៤០ម៉ែត្រគូប, រថយន្តអាវុធហត្ថ:ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២១ឡាន សើ្មនឹង ៨៤ម៉ែត្រគូប, រថយន្តទីក្រុងកោះពេជ្រ: ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន០៦ឡាន សើ្មនឹង ២៤ម៉ែត្រគូប, រថយន្តស្រាបៀរកម្ពុជា: ចំនួន ០១គ្រឿង ប្រើប្រាសើទឹកអស់ចំនួន០៥ឡាន សើ្មនឹង ២០ម៉ែត្រគូប។

អត្ថបទដែលជាប់ទាក់ទង