ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លុយរាប់សិបម៉ឺននិងគ្រឿងអលង្គការមួយចំនួនធំ បានបាត់បង់ ខណៈស្ត្រីម្នាក់ជិះម៉ូតូតាមផ្លូវជួបចោរឆក់

170

 ភ្នំពេញ៖ ស្ត្រីម្នាក់បានបង្ហូរទឹកភ្នែក ក្រោយពីលុយ

កាក់របស់គាត់រាប់សិបម៉ឺននិងគ្រឿងអលង្គការមួយចំនួនធំទៀត ត្រូវជនសង្ស័យធ្វើសកម្មភាពឆក់កាបូបគាត់យកទៅបាត់និងធ្វើអោយគាត់ដួលម៉ូតូរបួសថែមទៀតនោះ។

   អំពើលួចឆក់ខាងលើបានកើតឡើងកាលពីម៉ោង

៤ទៀបភ្លឺ ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ២៨៩ ខាងមុខសាលាបឋមសិក្សាទួលគោក  សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់ជិះម៉ូតូមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1B-០៦៧៦ តាមបណ្តោយផ្លូវ២៨៩ ក្នុងទិសដៅពីត្បូងទៅជើង ខណៈដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿង មកក្បែរក្បែរម៉ូតូជនរងគ្រោះ និងបានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះបានសម្រេច បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួសស្រាល។ចំណែកជនសង្ស័យបានបន្ថែមល្បឿនម៉ូតូគេចខ្លួនបាត់

ស្រមោល។

   បើតាមសម្តីស្រ្តីរងគ្រោះបានឲ្យដឹងថា នៅក្នុងកាបូបដែលជនសង្ស័យឆក់ទៅបាត់នោះមានលុយចំនួន៦៨ម៉ឺនរៀល ខ្សែកមាស៤ជី ចិញ្ចៀនប្លាទីន១វង់ និងទូរស័ព្ទមួយគ្រឿងដោយគាត់បានដោះទុកយកមកដាក់ក្នុងកាបូប ក្នុងបំណងយកទៅលក់ដើម្បីរៀបចំពិធីមង្គលការរបស់កូនស្រីគាត់។មិនគួរណាជួបហេតុការណ៍អាក្រក់បែបនេះសោះ។

    បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុនិងបាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ដើម្បីអោយសមត្ថកិច្ចជូយស្រាវជ្រាវតាមចាប់ជនសង្ស័យមកដាក់ទោសទៅតាមច្បាប់៕

 

 

អត្ថបទដែលជាប់ទាក់ទង