ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ចាន់ វីរៈ ខណៈកំពុងជោគជ័យចិញ្ចឹម ចៀម បន្តមានបំណងប្រែក្លាយទៅជា កសិដ្ឋានកសិទេសចរណ៍

121

 

ភ្នំពេញ៖ ទោះបីប្រទេសកម្ពុជាមិនទាន់មានអ្នកចិញ្ចឹមសត្វចៀមច្រើននៅឡើយ ដោយ សារចៀមជាប្រភេទសត្វរើស អាកាសធាតុ និងពិបាកថែទាំនោះក៏ដោយ។ ក៏យុវជន ប៊ុន ចាន់វីរៈ កសិករវ័យអាយុ២៥ឆ្នាំ បានបញ្ជាក់ឲ្យ ដឹង នៅថ្ងៃទី០៩ សីហានេះថា៖ ការចិញ្ចឹមចៀមមិនមានការលំបាក ហើយកម្ពុជាក៏អាចចិញ្ចឹមបាន និងទទួលបានផលពីការចិញ្ចឹមនេះទៀតផង។
លោក ចាន់ វីរៈ បានអះអាងទៀតថា៖ ការដែរគាត់សម្រេចចិត្ត ចាប់ផ្ដើមចិញ្ចឹមចៀម ក្នុងគោលបំណង ច្នៃជាកសិដ្ឋានកសិទេសចរ ណ៍ មានបន្លែនិងចិញ្ចឹមសត្វ នៅក្នុងកសិដ្ឋានរបស់លោកក្នុងខេត្តកំពង់ឆ្នាំង។
សម្រាប់ការចិញ្ចឹមសត្វចៀម យុវជនរូប នេះបានចាប់ផ្ដើម ចិញ្ចឹមចៀម កាលពីឆ្នាំ ២០១៧ គ្រានោះត្រឹមមេ ១០ក្បាល និងឈ្មោល ១ក្បាល ហើយមូលហេតុ សម្រេចចិត្ត ចិញ្ចឹមចៀម ព្រោះមានបំណង បង្កើតកន្លែង កសិទេសចរណ៍ ។
លោក ចាន់ វីរៈ ដែលមាន ស្រុកកំណើត នៅស្រុកទឹកផុស ដោយបន្តអះអាងថា៖
គោលដៅរបស់ខ្លួន លោកកំពុងជោគជ័យ ជាមួយការចិញ្ចឹមសត្វចៀម លក់សាច់ ។ បច្ចុប្បន្ន មានសត្វចៀម ប្រមាណ ១០០ក្បាល ក្នុងកសិដ្ឋានរបស់លោក និងកំពុង រៀបចំ ប្រព័ន្ធ ទឹកស្រោចស្រព ដើម្បីដាំបន្លែ ជា គោលដៅប្រែក្លាយជាតំបន់កសិ ទេសចរណ៍។
ទោះបីមិនមានជំនាញកសិកម្ម ក៏ពិតមែន តែ យុវជនរូបនេះ បានប្រើប្រាស់ បច្ចេកវិទ្យា ដើម្បីស្រាវជ្រាវពីវិធីសាស្ត្រ ចិញ្ចឹមសត្វ ច្រៀម ពីបណ្ដាញសង្គម និងប្រព័ន្ធ ផ្សព្វផ្សាយ ។ លោកធ្លាប់ជួបបញ្ហាមួយចំនួន ដោយ មិនទាន់ស្គាល់ច្បាស់ ពីការចិញ្ចឹម ចៀម់និងធ្វើ ឲ្យសត្វចៀមរបស់លោកងាប់ ។
លោក ចាន់ វីរៈ បញ្ជាក់ថា៖ បច្ចុប្បន្នគម្រោង កសិដ្ឋានទេសចរណ៍ របស់លោកមិនទាន់ ចេញជា រូបរាងនោះទេ ប៉ុន្តែកំពុងជោគជ័យ ក្នុងការ ចិញ្ចឹម ចៀមសាច់។
ជុំវិញករណីការខិតខំ របស់យុវជនខាងលើ បង្ហាញឱ្យឃើញពី ឆន្ទះកូនខ្មែរ ខ្មែរអាចធ្វើបាន ដែលត្រូវខាងជំនាញស្ថាប័នពាក់ព័ន្ធបន្តលើកទឹកចិត្ត ជំនួយស្មារតី ផ្តល់បទពិសោធន៍ ដើម្បីឱ្យមុខរបររីកចម្រើន៕ សំរិត

អត្ថបទដែលជាប់ទាក់ទង