ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដាក់អោយដំណើរការភ្លើងបំភ្លឺផ្លូវថ្មី នៅលើផ្លូវទ្រុងមាន់ចំនួន ៣០បង្គោល ចាប់ពីផ្លូវប្រឡាយបារាំង ដល់ផ្លូវ វេង ស្រេង

196

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង ជាអភិបាលបាននឹងកំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការអភិវឌ្ឍរាជធានី មានទាំងកសាងផ្លូវ លូ ប្រឡាយ សួនច្បារសាធារណៈនិងហេដ្ឋារចនាសម័្ពនផ្សេងទៀត។

    ជាក់ស្តែងសម្រាប់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាំបង្គោលភ្លើងបំភ្លឺសាធារណៈថ្មីចំនួន ៣០បង្គោលនៅលើបណ្តោយផ្លូវខ្សែក្រវ៉ាត់ក្រុងទី២ (ផ្លូវទ្រុងមាន់) ដោយចាប់ពីផ្លូវប្រឡាយបារាំង ដល់ផ្លូវ វេង ស្រេង ក្នុងខណ្ឌមានជ័យ ដើម្បីលើកសោភណ្ឌភាពផង ដើម្បីកាត់បន្ថយចោរកម្មផងនិងកដើម្បីតាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

    មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា បញ្ហាការបង្ការ ទប់ស្កាត់ ជម្ងឺកូវីដ១៩ រដ្ឋបាលរាជធានីភ្នំពេញបានប្រឹងប្រែងណាស់ ដើម្បីកុំអោយជម្ងឺនេះ បន្តការរីករាលដាលដល់ប្រជាពលរដ្ឋ ។ប៉ុន្តែទោះបីជាយ៉ាងនេះក្តី រដ្ឋបាលរាជធានីភ្នំពេញក៏មិនបានភ្លេចការអភិវឌ្ឍនោះដែរ ជាក់ស្តែងសម្រាប់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាំបង្គោលភ្លើងបំភ្លឺសាធារណៈថ្មីចំនួន ៣០បង្គោលនៅលើបណ្តោយផ្លូវខ្សែក្រវ៉ាត់ក្រុងទី២ (ផ្លូវទ្រុងមាន់) ដោយចាប់ពីផ្លូវប្រឡាយបារាំង ដល់ផ្លូវ វេង ស្រេង ក្នុងខណ្ឌមានជ័យ។  ការដាំបង្គោលភ្លើងបំភ្លឺថ្មីនេះ គឺដើម្បីលើកសោភណ្ឌភាពរាជធានី កាត់បន្ថយចោរកម្មនិងកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង