ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិក្ខាសាលាស្តីពីការរៀបចំផែនការ និងទ្រឹស្តីហាត់ហ្វឹកហ្វឺនរបស់គ្រូបង្វឹកនិងគ្រូបង្វឹកថ្នាលចាប់ផ្តើមហើយ

86

ភ្នំពេញ៖មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានាព្រឹកថ្ងៃទី១២ ខេសីហា ឆ្នាំ២០២០បានរៀបចំសិក្ខាសាលាស្តីពីការរៀបចំផែនការ និងទ្រឹស្តីហាត់ហ្វឹកហ្វឺនរបស់គ្រូបង្វឹកក្រុមជម្រើសជាតិ និងគ្រូបង្វឹកថ្នាល២០២០មកពីសហព័ន្ធកីឡាជាតិចំនួន៣៥ ដែលមានរយៈពេល៤ថ្ងៃ។
វគ្គនេះដោយមានគ្រូឧទ្ទេសដែលមានជំនាញផ្នែកកីឡា និងការប្រើប្រាស់សារធាតុហាមឃាតក្នុងកីឡា រួមមានលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក កែវ សារ៉េ លោកវេជ្ជបណ្ឌិត ស្តើង ជា គណៈកម្មការពេទ្រអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ព្រំ វណ្ណារឿន ផ្នែកការប្រើប្រាស់សារធាតុហាមឃាតក្នុងកីឡា។
ចំណែកលោក រ៉ា ម៉ា ផ្នែកប្រើប្រាស់ឧបករណ៍ជំនួសសាច់ដុំ លោកបណ្ឌិត ឃុន ម៉ៅ ផ្នែកអាហារូបត្ថម្ភសម្រាប់កីឡាករ-កីឡាការិនី និងលោក លន់ ចន្ទូ ផ្នែកសញ្ញានៃចិត្តវិទ្យាកីឡា។ វគ្គខាងលើនេះនឹងជួយឲ្យមួយផ្នែកសម្រាប់គ្រូបង្វឹកក្នុងការហ្វឹកហាត់កីឡាករ-កីឡាការិនីឆ្ពោះទៅរកការដណ្តើមមេដាយជូនជាតិនៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម៕

អត្ថបទដែលជាប់ទាក់ទង