ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធខ្មែរកីឡាហែលទឹកប្រកាស បើកការប្រកួត កីឡាហែលទឹកជើងឯក “សម្ដេចក្រឡាហោម ស ខេង លើកទី៧

114

ភ្នំពេញ៖សហព័ន្ធខ្មែរកីឡាហែលទឹកប្រកាសបើកការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯក “សម្ដេចក្រឡាហោម ស ខេង លើកទី៧ ឆ្នាំ២០២០ នឹងប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២០ នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញក្រោមសហការរវាងអង្គភាពកីឡានគរបាលជាតិកម្ពុជា នឹងសហព័ន្ធខ្មែរកីឡាហែលទឹក។
លោកហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងតាមអនឡាញថា ការប្រកួតឆ្នាំនេះជាផ្នែក៣ធំៗគឺផ្នែកបុរស៖កីឡាករត្រូវមានអាយុចាប់ពី១២ឆ្នាំឡើងទៅ ផ្នែកនារី៖កីឡាការិនីត្រូវមានអាយុចាប់ពី ១០ឆ្នាំឡើងទៅ និងផ្នែកជនពិការ៖កីឡាករគិតចាប់ពី(S3-S10)។ចំណែកវិញ្ញាសាផ្នែកបុរសមាន៥វិញ្ញាសាគឺវិញ្ញាសាហែលរបៀបសេរីចម្ងាយ២០០ម៉ែត្រ វិញ្ញាសាហែលរបៀបកង្កែបចម្ងាយ២០០ម៉ែត្រ វិញ្ញាសាហែលរបៀបផ្ងារចម្ងាយ១០០ម៉ែត្រ វិញ្ញាសាហែលរបៀបមេអំបៅចម្ងាយ១០០ម៉ែត្រ និងវិញ្ញាសាហែលបណ្តាក់៤របៀបចម្ងាយ ១០០ម៉ែត្រ (៤x១០០ម៉ែត្រ)
លោកបានបន្តថា វិញ្ញាសាផ្នែកនារីមាន៤វិញ្ញាសា គឺវិញ្ញាសាហែលរបៀបសេរីចម្ងាយ១០០ម៉ែត្រ វិញ្ញាសាហែលរបៀបកង្កែបចម្ងាយ១០០ម៉ែត្រ វិញ្ញាសាហែលរបៀបផ្ងារចម្ងាយ១០០ម៉ែត្រ និងវិញ្ញាសាហែលរបៀបមេអំបៅចម្ងាយ១០០ម៉ែត្រ ចំពោះផ្នែកជនពិការវិញ្ញាសាហែលរបៀបសេរីចម្ងាយ១០០ម៉ែត្រ៕

អត្ថបទដែលជាប់ទាក់ទង