ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថភ្លើងរអិលធ្លាក់ផ្លូវនៅស្កុតឡេន បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង៦នាក់រងរបួស

122

ហេតុការណ៍គ្រោះថ្នាក់រថភ្លើងខាងលើនេះ បានកើតមានឡើងនៅក្បែរទីក្រុង ស្តូនហាវែន (Stonehaven) ដែលមានចម្លាយ ២៥គីឡូម៉ែត្រពីទីក្រុងអាប៊ឺឌីន (Aberdeen)។ អគ្គីភ័យ និងផ្សែងហុយខ្មួលខ្មាញ់ក៏ត្រូវបានប្រទះឃើញ តាមរយៈរូបភាពនានាដែលត្រូវបានផ្តិតយក នៅកន្លែងកើតហេតុផងដែរ។ អ្នករងរបួសទាំងអស់ ត្រូវបានដឹកទៅមន្ទីរពេទ្យតាមឧទ្ធម្ភាគចក្រផង និងរថយន្តសង្គ្រោះផង។

គួរបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់រថភ្លើងបែបនេះ គឺជារឿងដែលកម្រកើតមានបំផុតនៅស្កុតឡេន ក៏ដូចជាចក្រភពអង់គ្លេសទាំងមូល។ ដោយឡែកមន្ត្រីពាក់ព័ន្ធរបស់ស្កុតឡេន មិនទាន់បានបញ្ជាក់ពីមូលហេតុ ដែលបានបង្កទៅជាគ្រោះថ្នាក់ចរាចរណ៍ ផ្លូវដែកខាងលើនេះឡើយ៕

អត្ថបទដែលជាប់ទាក់ទង