ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាលាបុណ្យនៅភូមិក្បាលដំរី ស្ថាបនារួចរាល់អស់ថវិកាប្រមាណ៧ម៉ឺនដុល្លារ បានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ

78

ភ្នំពេញ៖ សាលាបុណ្យនៅភូមិក្បាលដំរីដែលបានសាងសង់អំពីឈើ ហើយបានទទួលរងនូវការខូចខាត ចាស់ទ្រុឌទ្រោមនិងលិចទឹកផងនោះ ត្រូវបានធ្វើការសាងសង់ឡើងវិញ ជាប្រភេទអគារថ្ម ដោយបានចំណាយថវិកាប្រមាណ៧ម៉ឺនដុល្លារអាមេរិក។

   ពិធីបុណ្យឆ្លងនិងសម្ពោធសាលាបុណ្យនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤សីហាឆ្នាំ២២០ក្រោមអធិបតីភាពលោកស្រីកែវ សុខពិសី អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញនិងមានការចូលរួមពីប្រជាពលរដ្ឋ ពុទ្ធបរិស័កជាច្រើនរូបទៀតនៅភូមិក្បាលដំរី ផ្លូវ១០៥k ក្នុងសង្កាត់កាកាបទី១ខណ្ឌពោធិ៍សែនជ័យ ហើយក្នុងពិធីនេះក៏មាន ការ សូត្រមន្ត រាប់បាត្រជាមួយព្រះសង្ឃចំនួន៤៨អង្គផងដែរ។

លោកស្រីកែវ មុំ អភិបាលក្រុមហ៊ុនលីលី ហ្វូដ អុិនដាសទ្រី ខូ អិលធីឌីបានបញ្ជាក់ឲ្យដឹងថា ដោយមើលឃើញថាអាគារសាលាបុណ្យភូមិក្បាលដំរីមានសភាព ចាស់ទ្រុឌទ្រោម លោកស្រីបានសម្រេចធ្វើការសាងសង់ឡើងវិញ ដោយមានការចូលរួមពីអាជ្ញាធរ និងប្រជាពលរដ្ឋ សាលាបុណ្យថ្មីនេះមានទទឹង៩, ម៉ែត្រ បណ្ដោយ១៦,២ម៉ែត្រ កំពស់៧,៩ម៉ែត្រនិងរោងអ្នកតាមានទំហំទទឹង ,១ម៉ែត្រ បណ្ដោយ៣,១៥ម៉ែត្រ កម្ពស់ ,៣ម៉ែត្រ។

លោកស្រីបន្តថា សាលាបុណ្យនេះត្រូវបានធ្វើឡើងអំពីថ្ម ប្រក់ក្បឿងថៃ បាទក្រោមក្រាលថ្មម៉ាបនិងបង្កាន់ដៃថ្មម៉ាប ចំណែករោងអ្នកតាវិញ ធ្វើអំពីថ្ម ដំបូលប្រក់ក្បឿងស្រកាលិញខ្មែរ បិទថ្មម៉ាបជុំវិញ មានកន្លែងអង្គុយលេងជុំវិញដើមជ្រៃនិងបរិវេនសាលាបុណ្យក្រាលថ្មម៉ាប់ ដោយចំណាយថវិកាអស់ចំនួន ៧ម៉ឺនដុល្លារ ។ក្នុងចំនួននេះលោកស្រី កែវ មុំ បានបរិចាកថវិកាចំនួន៣៤០០០ដុល្លារ ។លើសពីនេះទៀតក្នុងឆ្នាំ២០១៨ លោកស្រី បានធ្វើផ្លូវបេតុងមួយខ្សែប្រវែង២០០ម៉ែត្រទទឹង,៥ម៉ែត្រ កម្ពស់២តឹក ចំណាយថវិកាអស់ប្រមាណជាង៤ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលសមត្ថផលទាំងនេះធ្វើឡើងសម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ៕

 

អត្ថបទដែលជាប់ទាក់ទង