ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្រ្កាបករណីលួចគោប្រជាពលរដ្ឋ

62
ភ្នំពេញ៖ កាលពីថ្ងៃទី​១១​ ខែសីហា​ ឆ្នាំ២០២០​ វេលាម៉ោង ០៧:៣០នាទី ជនរងគ្រោះបាន​ដឹកគោយកទៅចងនៅខាងលិចភូមិស្នួលខ្ពស់ សង្កាត់កំបូល​ ខណ្ឌកំបូល​ រួចត្រឡប់មកផ្ទះវិញ រហូតដល់ម៉ោង១៣:៣០នាទី​ មានជនសង្ស័យចំនួន០៣នាក់​ បានជិះម៉ូតូមួយគ្រឿងម៉ាក​ Air Blade ពណ៌ស​ លាយក្រហម​ គ្មានស្លាកលេខ​ បានធ្វើសកម្មភាពលួចគោរបស់ជនរងគ្រោះ​ ដឹកកាត់តាមភូមិចំការស្បែង សង្កាត់​សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​ ដោយមានការសង្ស័យនគរបាលប៉ុស្ដិ៍សំរោងក្រោមបានឃាត់សួរនាំ​ ហើយជនសង្ស័យ​ឈ្មោះ​ ជ្រុន ភាស់​ បានសារភាពថាខ្លួន​ និងបក្សពួកចំនួនពីរនាក់ទៀតពិតជាបានលួចគោរបស់ជនរងគ្រោះនៅភូមិស្នួលខ្ពស់ សង្កាត់​កំបូល ខណ្ឌកំបូល ប្រាកដមែន​ ក្រោយទទួលបានព័ត៌មានពីនគរបាលប៉ុស្ដិ៍សំរោងក្រោម កលាំងប៉ុស្ដិ៍កំបូល​ កលាំងជំនាញ បានសហការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបក្សពួកចំនួន០២នាក់ទៀត នៅចំនុចបន្ទប់ជួល​ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ​ យកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលកំបូល។
ជនសង្ស័យ ​០៣នាក់៖ ទី១ ឈ្មោះ ជ្រុន ភាស់ ភេទប្រុស​ អាយុ​ ៣២ឆ្នាំ​ មុខរបប​ មិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់​ចោមចៅ​ទី៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ទី២​ ឈ្មោះ​ ផេង​ ហ៊ុយ​ ភេទប្រុស​ អាយុ​ ២៥ឆ្នាំ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់នៅ​បន្ទាប់ជួល​ ភូមិ​ត្រពាំង​ពោធិ៍​ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ទី៣ ឈ្មោះ ម៉ាន់​ ឈឹម​ ភេទប្រុស​ អាយុ​ ៣៣ឆ្នាំ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់នៅ​បន្ទាប់ជួល​ ភូមិ​ត្រពាំង​ពោធិ៍​ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ ០៣នាក់​ខាងលើ​ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿងបញ្ជូនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​ ចាត់ការតាមនីតិវិធីច្បាប់
ចំនែកសត្វគោត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ៕
អត្ថបទដែលជាប់ទាក់ទង