ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចបញ្ជូនលោក សួង សុភ័ណ្ឌ ទៅតុលាការ ក្រោយឃាត់ខ្លួនពាក់ព័ន្ធបទល្មើសជាក់ស្តែងទាក់ទងការញុះញង់បំភ្លៃងការពិតលើបញ្ហាព្រំដែន

65

លោក សួន សុភ័ណ្ឌ ដែលជាអតីតសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងបទល្មើសជាក់ស្ដែង ញុះញង់បំភ្លៃការពិតលើបញ្ហាព្រំដែន បន្ទាប់ពីលោកបានធ្វើត្រាប់តាម លោក រ៉ុង ឈុន កៀរគរកម្លាំងយុវជនចុះទៅតំបន់ព្រំដែន នៅខេត្តត្បូងឃ្មុំ ហើយវាយប្រហាររាជរដ្ឋាភិបាលអំពីការបោះបង្គោលព្រំដែន។

បន្ទាប់ពីចុះទៅតំបន់ព្រំដែននេះ លោក សួង សុភ័ណ្ឌ ក្នុងនាមគណបក្សខ្មែរឈ្នះ បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ដោយព្រមានអំពីការធ្វើបាតុកម្មទាមទារឲ្យដោះលែង លោករ៉ុង ឈុន ដែលត្រូវបានតុលាការឃុំខ្លួនពាក់ព័ន្ធនឹងបទល្មើសព្រំដែននេះផងដែរ។

លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ ឲ្យដឹងថា លោកសួងសុភ័ណ្ឌ ត្រូវបានចាប់ខ្លួន ក្នុងបទល្មើសជាក់ស្ដែងទាក់ទងនឹងការញុះញង់បំភ្លៃការពិតលើបញ្ហាព្រំដែន និងចោទប្រកាន់មួលបង្កាច់ទម្លាក់កំហុសលើ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនថា ប្រព្រឹត្តល្មើសក្បត់ជាតិ៕

អត្ថបទដែលជាប់ទាក់ទង