ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អត្តពលិកតេក្វាន់ដូ WTចំនួន២៦នាក់ ចូលរួមការប្រកួតមេគុន តាមអនឡាញលើកទី៤

100

ភ្នំពេញ៖ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WTបានសហការ ជាមួយសាលបណ្ឌិតសភា តេក្វាន់ដូកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០រៀបចំការប្រកួតមេគុនតាមអនឡាញលើកទី៤ព្រមទំាងប្រគល់លិខិតនិងសម្លៀកបំពាកកីឡាតេក្វាន់ដូអ្នកជាប់ចំណាត់កាលការប្រកួតអនឡាញលើកទី៣ នៅសាលបណ្ឌិតសភា តេក្វាន់ដូកម្ពុជា នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
លោក គង់ សក្ខិដា អគ្គលេខាធិការ នៃខេមរសហព័ន្ធកីឡាតេក្វាន់ដូWT បានប្រាប់ឲ្យដឹងថា ការប្រកួតមេគុន តាមអនឡាញលើកទី៤នេះ មានក្លិបចូលរួមចំនួន៦ ដែលមានកីឡាករ-កីឡាការិនី ចូលរួមចំនួន២៦ នៅខេត្តបាត់ដំបង ប៉ោយប៉ែន និងរាជធានីភ្នំពេញ។ ដំបូងយើងតម្រូវ ឲ្យក្លិបកីឡាតេក្វាន់ដូWT ជាសមាជិកខេមរសហព័ន្ធ ត្រូវថតវីដេអូកីឡាករ-កីឡាការិនី ប្រឡងផ្ញើមកខេមរសហព័ន្ធ រួមមានឈ្មោះក្លិប ឈ្មោះកីឡាករ-កីឡាការិនី និងប្រភេទខ្សែក្រវាត់។
លោកបានបន្តថា សហព័ន្ធទុកឧិកាសរយៈពេល១០ថ្ងៃ ដើម្បីបញ្ជូនវីដែអូ កីឡាករ-កីឡាការិនី ចូលរួមប្រឡង ហើយគណៈកម្មាធិការសម្រេច ជ្រើសរើសប្រកួតប្រឡង តាមអនឡាញ ដោយមានអាជ្ញាកណ្តាល និងចៅក្រមចំនួន៣។ សហព័ន្ធមានការពិបាកខ្លះដោយសារឳពុកម្តាយកីឡាករកីឡាការិនីដែលមានខ្សែក្រវាត់ក្រោមពណ៌ក្រហមមិនអនុញ្ញាតខ្លាចមេរោគកូរ៉ូណា។
លោកគ្រូធំ ឆយ យ៉ុងសុក បានប្រាប់ឲ្យដឹងថា សម្រាប់ថ្ងៃនេះគណៈកម្មការក៏ធ្វើពីធីប្រគល់លិខិត និងសម្លៀកបំពាកកីឡាតេក្វាន់ដូអ្នកជាប់ចំណាត់កាលការប្រកួតអនឡាញលើកទី៣ចំពោះការចែកនេះមានវិញ្ញាសាខ្លះមានត្រឹមចំណាត់ថ្នាក់លេខ ហើយខ្លះទៀតមានចំណាត់ថ្នាក់រហូតដល់លេខ១ដល់៣តាមចំនួនចូលរួមកីឡាករ-កីឡាការិនី៕

អត្ថបទដែលជាប់ទាក់ទង