ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខេត្ដកែបហាមអ្នកលក់ដូរ គ្រប់ប្រភេទ កុំឈ្លៀតកេងចំណេញលើភ្ញៀវចូល មក ទស្សនាកម្សាន្ដរយៈពេល៥ថ្ងៃ ​

58

កែប៖ តាមការបញ្ជាក់ឲ្យដឹងពីលោក រស់ ឧត្ដុង្គ ប្រធានមន្ទីរទេសចរណ៏ខេត្ដកែប កាលពីថ្ងៃទី២៣ សីហា ឆ្នាំ២០២០នេះថា ខេត្តកែប​នាពេលឈប់ សម្រាកសងរយះពេល៥ថ្ងៃ​ បូករួមទាំងថ្ងៃចុងសប្ដាហ៍៤ថ្ងៃទៀតឡេីង០៩ថ្ងៃ​ ហេីយបេីគិតក្នុងរយះពេល០៥ថ្ងៃ នៃថ្ងៃឈប់សម្រាកនេះ​ ខេត្តកែប​ ទទួលភ្ញៀវទេសចរ សរុបចំនួន១៤៦,៣៨៣នាក់​ ក្នុងនោះ​ភ្ញៀវទេសចរ​អន្តរជាតិ​៥២៧នាក់​ ហេីយអ្វីដែលផ្ដល់នូវភាពវិជ្ជមានទាំងភាពទាក់ទាញភ្ញៀវទេសចរ​ និងពានរង្វាន់ជាច្រេីន​នាពេលកន្លងមក​ គឺដោយសារការយកចិត្តទុកពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់​ មន្ត្រីរាជការ​ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ ហេីយ និយាយជារួមនៅពេលមានពិធីបុណ្យទានម្ដងៗ​ អាជ្ញាធរខេត្ត​ ដែល បច្ចុប្បន្នមានលោក សោម​ ពិសិដ្ឋ​ អភិបាលខេត្ត​កែប​ បានណែនាំឲ្យអាជ្ញាធរក្រុង​ ស្រុក​ កងកំលាំងប្រដាប់អាវុធ​ និងមន្ទីរអង្គភាពពាក់​ព័ន្ធលេីផ្នែកសន្តិសុខ​ សណ្ដាប់ធ្នាប់​ រៀបចំ របៀបរៀបរយ​ លេីបញ្ហាតម្លៃម្ហូបអាហារ​ និងតម្លៃស្នាក់នៅ​ ហេីយ ទាំងគ្រប់ទីតាំងទាំងអស់​ គឺបិទស្ទីកឃេីលេខទូស័ព្ទ​ របស់​ អាជ្ញាធរ​ក្រុង​ ស្រុក​ និងអាជ្ញាធរមានសមត្ថកិច្ច​ប្រចាំឆ្នេរ​ ដេីម្បីអន្តរាគម៍អំពីបញ្ហាផ្សេងៗ​ដែលធ្វេីអោយប៉ះពាក់ដល់ភ្ញៀវទេសចរ​ ទោះបីជាមានបញ្ហាផលិតកម្មលេីសេវាម្ហូបអាហារ(ការផ្គត់ផ្គង់ទំនិញ) យ៉ាងណាក្ដី​ ក៏ថ្នាក់ដឹកនាំខេត្ត​ សំណូមពរដល់អាជីវករទាំងអស់កុំដំឡេីងថ្លៃម្ហូបអាហារអោយ​សោះ​ ដែលធ្វេីអោយភ្ញៀវមានការអាក់អន់ស្រពន់​ចិត្ត​ ខ្ញុំក៏ជឿជាក់ផងដែរថានៅតាមបណ្ដារមនីយដ្ឋានមួយ ចំនួនតែងតែមានជនឆ្លៀតឱកាស​ ដេីម្បីចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន​ ដែលធ្វេីអោយប៉ះពាល់ដល់មុខមាត់ថ្នាក់ដឹកនាំខេត្ត​ និងមន្ទីរអង្គភាពពាក់​ព័ន្ធ​ រួមទាំងប្រជាពលរដ្ឋក្នុងខេត្ត​ផងដែរ​ នេះជាផលអវិជ្ជមានដ៏តូចមួួយ​ ហេីយអាជ្ញាធរខេត្ត​ ដែលមាន​ លោក

​ សោម​ ពិសិដ្ឋ​ អភិបាលខេត្ត​កែប​ និងយកចិត្តទុកដាក់កែលំអរនូវភាពអវិជ្ជមានដែលកេីតឡេីងនាពេលកន្លងមកនេះ។
លោករស់ ឧត្ដុង្គ បានបន្ដថា៖ ក្នុងពេលឈប់ សម្រាកសង​រយះពេល៥ថ្ងៃនឹងបូករួមចុងសប្ដាហ៍រយះពេល៤ថ្ងៃបន្ថែមទៀត​ លោក​ សោម​ ពិសិដ្ឋ​ អភិបាល ខេត្ត​ បាន ដឹកនាំ​ អាជ្ញាធរ​ក្រុង​ ក៏ដូចជាកំលាំងមាន សមត្ថកិច្ចចុះត្រួតពិនិត្យ​ សណ្ដាប់ ធ្នាប់​ របៀប រៀបរយ​ ជាប្រចាំនៅតាមគោលដៅសំខាន់ៗ​ នៅឆ្នេរលេងទឹក​ និងបានសាកសួរព័ត៌មានផ្សេងៗពីភ្ញៀវទេសចរ​ នៅតែមានអាជីវករមួយភាគតូចប៉ុណ្ណោះ​ នៅតែឆ្លៀតឱកាសកេង ចំណេញ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង