ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបបានឃាតករម្នាក់ ករណីឃាតកម្មគិតទុកជាមុន

234

ខេត្តព្រះសីហនុ ៖គ្រាន់តែរឿងបន្តិចបន្តួចជនរងគ្រោះជេរម៉ែជាយូរមកហើយ ជនដៃដល់ចងគំនុំ ទើបខ្លួនបានផឹកស៊ីជាមួយជនរងគ្រោះ បន្ទាប់មកបានដើរតាមពីក្រោយជនរងគ្រោះ ហើយមានឱកាសក៏យកដៃគ្រៀកកជនរងគ្រោះពីក្រោយជាប់ ហើយយកខ្សែក្រវ៉ាត់រឹតកជនរងគ្រោះរហូតដល់ស្លាប់តែម្ដង ។

នគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៦:០០នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ ថៃ រ៉េត (ហៅគុន) ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករ មានស្រុក កំណើត ស្រុកថ្មគោល ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ពីបទឃាតកម្មគិតទុកជាមុន ។

ករណីនេញប្រព្រឹត្តកាលពីថ្ងៃទី១៥ សីហា ២០២០ វេលាម៉ោងប្រហែល២១និង០០នាទី ស្ថិតនៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ទៅលើជនរងគ្រោះឈ្មោះទូច ចក់ អាយុ៣១ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើតភូមិចំការខ្នុរ ឃុំកែវផុស ស្រុកស្ទឹងហាវ បច្ចុប្បន្នរស់នៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

ជនសង្ស័យបានឆ្លើយថាខ្លួនខឹងជនរងគ្រោះជេរម៉ែជាយូរមកហើយ រហូតនៅថ្ងៃទី១៥ សីហា ២០២០ ទើបខ្លួនបានផឹកស៊ីជាមួយជនរងគ្រោះ បន្ទាប់មកបានដើរតាមពីក្រោយជនរងគ្រោះ ហើយមានឱកាសក៏យកដៃគ្រៀកកជនរងគ្រោះពីក្រោយជាប់ ហើយយកខ្សែក្រវ៉ាត់រឹតកជនរងគ្រោះរហូតដល់ស្លាប់តែម្ដង ។

បច្ចុប្បន្នសង្ស័យត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕

អត្ថបទដែលជាប់ទាក់ទង