ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់​០៣​នាក់ និង​រងរបួស​ធ្ងន់​ចំនួន​០២​នាក់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​រថយន្ត ឡង់​គ្រី​ស័​រ​ក្រឡាប់​

58

 

​កោះកុង​៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​ដ៏​រន្ធត់ ដែល​បណ្តាលមកពី​ការបើកបរ​ក្នុង​ល្បឿន​លឿន​ហួសកំនត់ បាន​បណ្តាលឱ្យ​រថយន្ត ឡង់​គ្រី​ស័​រ មួយគ្រឿង​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2A-9754 ក្រឡាប់​ដោយ​ខ្លួនឯង​ជាច្រើន​ត្រឡប់​បង្កឱ្យមាន​មនុស្ស​ស្លាប់​ចំនួន​០៣​នាក់ (​ស្រី​) និង​រងរបួស​ធ្ងន់​ចំនួន​០២​នាក់ រងរបួស​ស្រាល​ក្មេងស្រី​ម្នាក់ ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​សង្គ្រោះ​អាយុជីវិត​ភ្លាមៗ​ផងដែរ​។​
​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ​កើតឡើង​នៅតាម​បណ្តោយ​វិថី សាយ​ភូ​ថង ស្ថិតនៅក្នុង ភូមិ​ជី​ត្រេះ ឃុំ​អណ្តូងទឹក ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង នា​រសៀល​ថ្ងៃទី ២៤ ខែសីហា ឆ្នាំ​២០២០ នេះ​តែម្តង​។​
​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​គឺ​បណ្តាលមកពី​ការបើកបរ​ក្នុង​ល្បឿន​លឿន​ហួសកំណត់​៕

អត្ថបទដែលជាប់ទាក់ទង