ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ

57

 

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូមួយគ្រឿងម៉ាក SCOOPYi ពណ៌ខ្មៅ ស្លាកលេខ តាកែវ 1T-6008 កាលពីវេលាម៉ោង ១៩:២០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ នៅចំណុចតារាងបាល់ទះ (ម៉ាយហ្វមស្ពត) ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ម៉ៅ ថល ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះគ្មានលេខ ភូមិឬស្សី សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានចតម៉ូតូក្បែរតារាងបាល់ ហើយចូលលេងបាល់ ពេលកំពុងលេង ជនសង្ស័យបានធ្វើសកម្មភាព យកម៉ូតូជិះចេញទៅ ស្រាប់តែម្ចាស់ម៉ូតូដឹងខ្លួនទាន់ស្រែកថា ចោរៗ ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះជួយដេញចាប់ និងសុំអន្តរាគមន៍ ពីកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរបន្ត និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង