ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅរាជធានីភ្នំពេញមានយាន ដ្ឋានជួសជុល កែច្នៃ យានយន្តជិត១០០០ទីតាំង អត់ច្បាប់ជិត៤០០ ទីតាំង មន្ទីរសាធារណការរាជធានីចុះបិទទីតាំងដែលមិនមានច្បាប់អនុញ្ញាតិត្រឹមត្រូវ

226

ភ្នំពេញ៖ ទីតាំងយានដ្ឋានធ្វើអាជីវកម្មជួសជុល កែឆ្នៃដំឡើងយានយន្តមិនមានច្បាប់អនុញ្ញាតិជាច្រើនកន្លែង ត្រូវបានមន្ត្រីជំនាញនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌសែនសុខចុះទៅបិទអាជីវកម្មជា បណ្តោះអាសន្ន ដើម្បីអោយម្ចាស់ទីតាំងទៅសុំច្បាប់អនុញ្ញាតិអោយបានត្រឹមត្រូវ ទើបអាចអនុញ្ញាតិឲ្យបើកអាជីវកម្មឡើងវិញ។

  លោកស្រីបុប្ផា ផានី អនុប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា៖ចាបពី ពេលនេះទៅមន្ត្រីរបស់មន្ទីរនឹងសហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ក្នុងរាជធា នីភ្នំពេញដើម្បីចុះតាមទីតាំងយានដ្ឋានជូសជុល កែឆ្នៃយានយន្តដែលអត់ច្បាប់ ទាំងអស់ក្នុងក្រុងដើម្បីបិទអាជីវកម្មបណ្តោះអាសន្តទៅលើទីតាំងណាដែលអត់ ច្បាប់ដោយលែងអប់រំ លែងជូនដំណឹងអីទៀតហើយ ព្រោះការជូនដំណឹងវាញឹក ញ៉ាប់ពេកហើយ យានដ្ឋានខ្លះក៏ធ្លាប់បិទជាលើកទី១រួចហើយដែរ តែម្ចាស់ទីតាំង នៅតែរឹងរូសមិនព្រមធ្វើច្បាប់អនុញ្ញាតិដដែល។

  លោកស្រីបញ្ជាក់ថា នៅក្នុងរាជធានីភ្នំពេញទាំងមូលមានយានដ្ឋានធ្វើអាជីវកម្មជួសជុល កែឆ្នៃដំឡើងយានយន្តសរុប៩៧១ទីតាំង ក្នុងនោះអត់ច្បាប់មាន៣៩០ ទីតាំង។ដោយឡែកក្នុងខណ្ឌសែនសុខ មាន១១០ទីតាំង មានច្បាប់អនុញ្ញាតិតែ ៧៣ទីតាំងប៉ុណ្ណោះ ហើយទីតាំងដែលមិនមានច្បាប់អនុញ្ញាតិនេះមន្ទីរត្រូវតែបិទអាជីវកម្មតែម្តងដោយឡែកនៅខណ្ឌផ្សេងទៀតក៏ត្រូវតែបិទអាជីវកម្មដែរអោយតែមិនបានច្បាប់៕

 

 

អត្ថបទដែលជាប់ទាក់ទង