ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ករណី​ឃាតកម្ម​ក្នុង​គ្រួសារ​មួយ មាន​មនុស្ស​ស្លាប់​ដល់ ៤ នាក់​

349

 

​ភ្នំពេញ​៖ ស្លាប់​មួយ​គ្រួសារ​៤​នាក់ កូនស្រី​៣​នាក់ ឪពុក​ម្នាក់ រស់​តែ​ប្រពន្ធ​ព្រោះ​ទៅធ្វើ​ការ​នៅ​រោងចក្រ ដែល​បង្ក​ការភ្ញាក់ផ្អើល​ទាំងយប់ នៅ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ ២០២០ ស្ថិតនៅ​ភូមិ​ឧ​ញ៉ា​វាំង ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ឥ​ទ្បូ​វ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ហើយ​។​

​ទោះយ៉ាងណា​ក៏​ករណី​ឃាត​កម្មនេះ កូនស្រី​ចំនួន 3 នាក់ គឺ​កូនស្រី​ឆ្លង​អាយុ 16 ឆ្នាំ កូនស្រី​បន្ទាប់​អាយុ 8 ឆ្នាំ និង​កូនស្រី​ពៅ​អាយុ 4​ឆ្នាំ ចំណែក​ឪពុក​ត្រូវ​បានឃើញ​ស្លាប់ ដោយ​ចងក​ទៅនឹង​ធ្នឹ​ង​ដែក​ក្នុង​បន្ទប់​ជួល​។
​ក្នុងពេល​កើតហេតុ​នោះ ស្ត្រី​ជា​ប្រពន្ធ និង​ជា​ម្តាយ ពុំបាន​នៅ​កន្លែងកើតហេតុ​នោះទេ គឺ​គាត់​កំពុងធ្វើការ​នៅក្នុង​រោងចក្រ ហើយ​នៅពេល​ចេញពី​ធ្វើការ មកដល់​បន្ទប់​ជួល​វិញ ក៏បាន​ឃើញ​ប្ដី​និង​កូន​ស្លាប់​អស់​ទៅហើយ ដោយ​ពុំ​ដឹង​មូល​ហេតុអ្វី​នោះទេ​។
​ទោះជា​យ៉ាងណា នៅ​ខណៈ​នេះ សមត្ថកិច្ច​ជំនាញ រួមទាំង​ក្រុមគ្រូពេទ្យ​ផ្នែក​កោសល្យវិច័យ លោក​អភិបាលខណ្ឌ​សែន​សុខ និង​លោក​អធិការ​ខណ្ឌ​ផងដែរ រួម​ជាមួយនឹង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន កំពុងតែ​ខ្នះខ្នែង​ពិនិត្យ និង​ស្រាវជ្រាវ​រក​មូលហេតុ​ពី​ត នៃ​ករណី​ឃាតកម្ម​ដ៏​ឃោរឃៅ​មួយ​នេះ​៕


អត្ថបទដែលជាប់ទាក់ទង