ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជម្លោះរវាងផលិតកម្ម ថោន និងតារាចំរៀង ខេម ត្រូវបញ្ចប់ក្រោយដោះស្រាយ ជាង3ម៉ោង

176

 

ភ្នំពេញ៖ សាច់រឿងជម្លោះ រវាងតារាចម្រៀង ខេម និងផលិតកម្ម ថោន ដែល បានអូសបន្លាយពេលវេលាពីរបីថ្ងៃនេះ កាន់តែតឹងតែងទៅៗ ដោយមានអ្នកខ្លះគិតថា អាចមានភាគីណាមួយនឹងទទួលរងនូវការ ប្រឈមនឹងការជាប់ទោសទណ្ឌព្រហ្មទណ្ឌ ឬអាចថា ភាគីណាមួយនឹងដើរចូលគុក ប៉ុន្តែ ត្រូវបាន លោក ហេង ឡុង ប្រធានសមាគមសិល្បករ បានបញ្ចប់ជម្លោះនេះដោយប្រើពេលវេលាជាង៣ម៉ោង ក្នុងការសម្របសម្រួល ដំណោះស្រាយឈ្នះឈ្នះ។

លោក ហេង ឡុង បានលើកឡើងក្នុងផេកហ្វេសប៊ុកថា កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ម្សិលមិញនេះ ខ្ញុំបាទបានទំនាក់ទំនងទៅភាគីខាងផលិតកម្មថោន និងតារាចម្រៀងខេម ដើម្បីសំណូមពរឲ្យភាគីទាំងពីរជួបគ្នាដើម្បីចរចារកដំណោះស្រាយឈ្នះឈ្នះ ជាលទ្ធផលភាគីទាំងពីរ មានហេតុផលរៀងខ្លួន មិនទាន់មានដំណោះស្រាយរួមនៅឡើយ។ ក្នុងនាមសមាគមសិល្បករខ្មែរ ខ្ញុំបាទសំណូមពរភាគីទាំងពីរឲ្យពិចារណាឡើងវិញ ដើម្បីរកចំណុចរួម ឈានទៅបញ្ចប់ជំលោះបន្តការរាប់អានគ្នា ក្នុងដំបូលសង្គមសិល្បៈតែមួយក្រោមម្លប់សន្តិភាព។

នៅព្រឹកព្រលឹមថ្ងៃទី២៧សីហានេះ លោកបានបញ្ជាក់យ៉ាងដូច្នេះថា” ដំណឹងល្អសម្រាប់បងប្អូន
បន្ទាប់ពីចំណាយពេលជាង៣ម៉ោង រហូតដល់ម៉ោង១យប់
ខ្ញុំបាទបានរកដំណោះស្រាយឈ្នះឈ្នះដើម្បីបញ្ចប់ជម្លោះរវាងផលិតកម្មថោន នឹងតារាចម្រៀង ខេម”។

“ទីបំផុតភាគីទាំងពីរបានទទួលយកដំណោះស្រាយរួមមួយ ដោយបញ្ចប់ជម្លោះ អត់ឱនអធ្យាស្រ័យឲ្យគ្នា បញ្ចប់ការវាយប្រហារគ្នា បន្តការរាប់អានគ្នាជាបងប្អូនខ្មែរដូចគ្នា ក្រោមគោលការណ៍ឈ្នះឈ្នះ ដើម្បីបន្តជ្រកក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។ អរគុណសន្តិភាព” នេះបើតាមលោក ហេង ឡុង ប្រធានសមាគមសិល្បករ ៕

អត្ថបទដែលជាប់ទាក់ទង