ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនបុរសម្នាក់ យកឡូហ្កូ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងឡូហ្កូរបស់ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ទៅផុសលេងភ្ជាប់ជាមួយរូបថតរបស់ខ្លួន

80

 

ភំ្នពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មាន នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២និង០០នាទីរសៀល ពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការសហការជាមួយការិយា ល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាផែនការងារសន្តិសុខ បានកោះហៅបុរសម្នាក់ ឈ្មោះ ស៊ឹម ឆាយ៉ាវីរ: ដែលប្រើប្រាស់គណនីហ្វេសបុកឈ្មោះ RoNg Reach ដែលបានយកឡូហ្កូរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងឡូហ្កូរបស់ស្នងការដ្ឋាន នគបាលរាជធានីភ្នំពេញ ទៅផុសលេងភ្ជាប់ជាមួយរូបថតរបស់ខ្លួនដោយខុសច្បាប់ និងមិនមានការអនុញ្ញាត ។

បុរសម្នាក់នេះ បានចូលខ្លួនមកសារភាពកំហុស និងបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពទាំងនេះ ៕

អត្ថបទដែលជាប់ទាក់ទង