ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កុបកម្មនៅក្នុងប្រទេសស៊ុយអែត បន្ទាប់ពីមានការដុតគម្ពីរគួរអាន របស់សាសនាឥស្លាម ដោយសកម្មជនស្តាំនិយម

91

ស៊ុយអែត៖ ប៉ូលីសបាននិយាយកាលពីថ្ងៃសៅរ៍ថាក្រុមសកម្មជនស្តាំនិយមបានដុតគម្ពីរគួរអាននៅភាគខាងត្បូងនៃទីក្រុង Malmo របស់ស៊ុយអែតបង្កឱ្យមានកុបកម្មនិងភាពចលាចលបន្ទាប់ពីមនុស្សជាង ៣០០ នាក់បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម។

ក្រុមកុបកម្មបានដុតនិងគប់វត្ថុជាច្រើនទៅលើប៉ូលីសនិងសេវាកម្មជួយសង្គ្រោះនៅយប់ថ្ងៃសុក្រដោយបានធ្វើឱ្យមន្ត្រីប៉ូលីសមួយចំនួនរងរបួសស្រាលនិងឈានដល់ការឃុំខ្លួនមនុស្សប្រមាណ ១៥ នាក់។

អំពើហឹង្សាបានកើតឡើងនៅរសៀលថ្ងៃសុក្រដោយសារការដុតគម្ពីគួរអាននៅជិតសង្កាត់ដែលមានជនភៀសខ្លួនច្រើនលើសលុបដែលត្រូវបានអនុវត្តដោយសកម្មជនស្តាំនិយមហើយបានថតនិងបង្ហោះតាមអ៊ិនធរណេតទៀតផង។

ក្រោយមកមនុស្សបីនាក់ត្រូវបានចាប់ខ្លួនដោយសង្ស័យថាបានញុះញង់ឱ្យមានការស្អប់ខ្ពើមប្រឆាំងនឹងក្រុមជនជាតិមួយបន្ទាប់ពីបានទាត់គម្ពីរដ៏បរិសុទ្ធរបស់មូស្លីម។
ប្រភព៖ AP

អត្ថបទដែលជាប់ទាក់ទង