ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជនសង្សយ័ជាជាតិចិនម្នាក់ ពាក់ពន្ធ័បទល្មើសជួញដូរគ្រឿងញៀន

49
ខេត្តព្រះសីហនុ៖ជនសង្សយ័ជាជាតិចិនម្នាក់ ពាក់ពន្ធ័បទល្មើសជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់ខ្លួននៅ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ កាលពីល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់បណ្ដាញផ្សព្វផ្សាយថា ជនសង្ស័យមានឈ្មោះ ទាន់ អាន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្ន ភូមិ៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។
វត្ថុតាងដកហូតបាន មានថ្នាំញៀនម្សៅពណ៌សចំនួន ៨ កញ្ចប់ , ម្សៅសថ្លាចំនួន២កញ្ចប់,ថ្នាំគ្រាប់ពណ៌ក្រហមចំនួន ១២៣ គ្រាប់,ថ្នាំគ្រាប់ពណ៌លឿងចំនួន ១៥ គ្រាប់,ទូរសព្ទ២គ្រឿង,ជញ្ជីងថ្លឹង១,កញ្ឆាចំនួន ៣ កញ្ចប់, ថ្នាំបន្ទះចំនួន ៣ បន្ទះស្មើនឹង ៣០ គ្រាប់, ម្សៅកញ្ចប់ពណ៌ទឹកប្រាក់ចំនួន ៥៨កញ្ចប់, ម្សៅកញ្ចប់ពណ៌បៃតងចំនួន ៥ កញ្ចប់, ម្សៅកញ្ចប់កាហ្វេចំនួន ២ កញ្ចប់, ថ្នាំទឹក២ដប, ថ្នាំគ្រាប់១ដប, លិខិតឆ្លងដែនចំនួន១ច្បាប់, កាំភ្លើងខ្លីបាញ់គ្រាប់ឃ្លី១គ្រឿង, រថយន្តចំនួន ១ គ្រឿង ម៉ាកRANGE ROVER ស្លាកលេខភ្នំពេញ 2V- 4518។
បច្ចុប្បន្នកម្លាំងការិយាល័យជំនាញកំពុងសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ មុននឹងបញ្ជូនទៅសាលាដំបូងខេត្តផ្តន្ទាទោស៕
អត្ថបទដែលជាប់ទាក់ទង