ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី សូមអោយប្រជាពលរដ្ឋទាំងអស់ បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩និងបើកបរដោយការយោគយល់អធ្យាស្រ័យ ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ

90

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនិងគណៈគ្រប់គ្រងវត្តអារាមវិហារសាសនាទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាសុខភាព ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩និងសូមអ្នកបើកបរទាំងអស់ដែលត្រូវទៅចូលរួមកាន់បិណ្ឌនិងភ្ជុំបិណ្ឌតាមទីវត្តអារាមនានា ធ្វើដំណើរទៅស្រុកកំណើតឬដើរកម្សាន្តនៅរមណីយដ្ឋាន សូមបើកបរដោយការយោគយល់អធ្យាស្រ័យខ្ពស់ ជៀសវាងការគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុ។

  ការអំពាវនាវបែបនេះរបស់លោកឃួង ស្រេងបាន ធ្វើឡើងកាលពីព្រឹកថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២០នេះ ខណៈដែលលោកបានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធរូបសំណាក«ស្ត្រីកំពុងអង្គុយអោបកូន» នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ។

   លោកឃួង ស្រេងបានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនិងគណៈគ្រប់គ្រងវត្តអារាមវិហារសាសនាទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះបញ្ហាសុខភាព ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយត្រូវអនុវត្តនូវរាល់វិធានការទាំងឡាយទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា ការអនុវត្តអនាម័យលាងដៃស្អាតជាមួយសាប៊ូទឹកស្អាត ការពាក់ម៉ាក់ឬ ក្រមានិងការអនុវត្តវិធានការកម្លាត

សុវត្ថិភាពសង្គម ជាពិសេសក្នុងកំឡុងពេលប្រារព្ធពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ នាពេលខាងមុខនេះ ព្រោះថាមកដល់ពេលនេះស្ថានភាពបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ គ្មានការចម្លងក្នុងសហគមន៍ក៏ដោយ ប៉ុន្តែនៅលើពិភពលោក និងបណ្តាល ទីក្រុងនៃប្រទេសមួយចំនួន ក្នុងតំបន់អាស៊ានជំងឺនេះនៅតែបន្តរីករាលដាល គួរឲ្យព្រួយបារម្ភបំផុត។

    បន្ថែមពីលើនេះទៀត លោកឃួង ស្រេង ក៏បានផ្តាំផ្ញើរទៅដល់កអ្នកបើកបរទាំងឡាយដែលត្រូវធ្វើដំណើរទៅចូលរួមកាន់បិណ្ឌនិងភ្ជុំបិណ្ឌ តាមទីវត្តអារាម ទាំងនៅទីក្រុងនិងជនបទ ក៏ដូចជាធ្វើដំណើរទៅស្រុកកំណើតឬដើរកម្សាន្ត ជួបជុំក្រុមគ្រួសារតាមបណ្ដាលរមណីយដ្ឋាននានា សូមបើកបរដោយការយោគយល់អធ្យាស្រ័យខ្ពស់និងត្រូវប្រកាន់ភ្ជាប់នូវការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យមានប្រសិទ្ធភាព ជៀសអោយផុតពីគ្រោះថ្នាក់ចរាចរណ៍៕

 

អត្ថបទដែលជាប់ទាក់ទង