ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការដ្ឋានខួងដាក់ដាក់លូក្រោមដីជំរៅ ៨ម៉ែត្រចាប់ពីមុខស្តាតចាស់នៃផ្លូវលេខ៧០ និងបញ្ចប់ ត្រង់អាងក្រោមដីសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

113

ភ្នំពេញ៖ ការដ្ឋានខួងដាក់ដាក់លូ ជំរៅ ៨ម៉ែត្រ ដែលជាបច្ចេកវិជ្ជាថ្មីមួយក្នុងការខួងដីដោយស្វ័យប្រវត្តិដាក់លូក្រោមដី,ដោយមិនបាច់ប្រើមនុស្ស ចាប់ពីមុខស្តាតចាស់នៃផ្លូវលេខ៧០ មានប្រវែង ១៥៥២ម៉ែត្រនិងបញ្ចប់ ត្រង់អាងក្រោមដី សួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

   ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋ បានបញ្ជាក់អោយដឹងថា គិតត្រឹមថ្ងៃ០១កញ្ញា២០២០នេះ ការដ្ឋានខួងដាក់បណ្តាញដាក់លូ ក្រោមដីជំរៅ ៨ម៉ែត្រទំហំ .៨ម៉ែត្រប្រវែង ១៥៥២ម៉ែត្រ ចាប់ពីមុខស្តាតចាស់នៃផ្លូវលេខ ៧០ ឆ្លងក្រោមសួនច្បារកួចកាណុងផ្លូវលេខ ៤៧ផ្លូវលេខ ៨០តិរិវិថី ព្រះសុីសុវត្ថិ និងបញ្ចប់ ត្រង់អាងក្រោមដី សួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ចប់ ដោយលោកបញ្ជាក់ថា ក្នុង១ថ្ងៃ ម៉ាស៊ីនខួងដីស្វ័យប្រវត្តិនេះ អាចខួងបញ្ចូលលូបានប្រវែង ១០ម៉ែត្រ។

  គួរបញ្ជាក់ថា បច្ចេកវិទ្យាថ្មីដោយប្រើគ្រឿងចក្រទំនើប (ខួងដី ជែក ឃីង ) បានចាប់ផ្ដើម បើកការដ្ឋានឱ្យដំណើរការកាលពីថ្ងៃទី ១០ខែកញ្ញាឆ្នាំ ២០១៩ នៅមុខវិទ្យាល័យប៊ុន រ៉ានីហ៊ុនសែនវត្តភ្នំ ខណ្ឌដូនពេញ ក្រោមវត្តមានលោក សាំពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនិង តំណាងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងតំណាងអង្គការចៃកា។

    គម្រោងខួងដី (ជែក ឃីង )ដាក់លូ ស្វ័យប្រវត្តិដោយមិនបាច់ប្រើប្រាស់មនុស្សចុះទៅក្នុងការដ្ឋាននេះ ទើបតែមានជាលើកទី១នៅរាជធានីភ្នំពេញមានចម្ងាយប្រវែង១៥៦០ម៉ែត្រ ក្នុងជម្រៅក្រោមដី ៨ម៉ែត្រដោយខួងចាប់ចេញពីមុខស៊ីឌីស៊ីរហូតដល់ផ្លូវលេខ៧០ (ទំនប់ទួលគោក)កាត់ក្រោមរង្វង់មូលគួចកាណុង

   ការប្រើប្រាស់បច្ចេកវិជ្ជាថ្មីមួយនេះ វាមិនរំខានទៅដល់ការកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធនានាព្រោះវាខួងនៅក្រោមដីជម្រៅរហូតដល់៨ម៉ែត្រ ហើយនេះក៏ជាគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញជំហានទី៤ផងដែរ

    គួរបញ្ជាក់ថា៖ គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤ នេះ មានទឹកប្រាក់សរុបប្រមាណ ៣០លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA គម្រោងនេះនឹងត្រូវអនុវត្តការដ្ឋាន ដូចខាងក្រោម ក្នុងនោះរួមមាន៖ ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង .២គីឡូម៉ែត្រ។ ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ប្រវែង .៤គីឡូម៉ែត្រ។ សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។៤តម្លើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយ៍បូមទឹកចតុមុខ ព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់។ ផ្តល់រថយន្តបូមទឹកចល័ត ចំនួន ២គ្រឿង៕

 

អត្ថបទដែលជាប់ទាក់ទង