ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​​សេចក្តីជូនដំណឹង​​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០

50

 

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) សូម​ជម្រាប​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ឱ្យបាន​ជ្រាបថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ ត្រូវ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ នៅតាម​សាលាឃុំ សង្កាត់ និង​នៅតាម​ភូមិ​មួយចំនួន​ក្នុង​ឃុំ សង្កាត់​ទូទាំងប្រទេស ។​

​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ មាន​គោលដៅ​ធានា​ឱ្យ​បញ្ជី​បោះឆ្នោត​មាន​ភាព​ពេញលេញ ភាពត្រឹមត្រូវ និង​មាន​បច្ចុប្បន្នភាព​ប្រកបដោយ​សុវត្ថិភាព តាមរយៈ ៖

* ការ​ស្រង់ និង​លុបឈ្មោះ​អ្នកបោះឆ្នោត ៖

​ដែល​បានទទួល​មរណភាព​

– ដែល​ត្រូវបាន​ដកហូត​សិទ្ធិ​បោះឆ្នោត​ជា​បណ្តោះអាសន្ន – ដែល​បាន​ផ្លាស់​លំនៅឋាន ឬ​ទី​សំណាក់​ចេញទៅ​ឃុំ សង្កាត់​ផ្សេង​

​ដោយមាន​ឯកសារ ជា​សំអាង​ត្រឹមត្រូវ និង​ច្បាស់លាស់ ដើម្បី​លុបចេញ​ពី​បញ្ជី​បោះឆ្នោត ។​

* ការកែតម្រូវ​ឈ្មោះ ឬ​ទិន្នន័យ​អ្នកបោះឆ្នោត តាម​សំណើ​របស់​សាមីខ្លួន​ដោយ​ផ្អែកលើ​ឯកសារ​សំអាង​ត្រឹមត្រូវ ។​

* ការ ចុះឈ្មោះ​បោះឆ្នោត សំដៅលើ ៖ – ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​សិទ្ធិ​បោះឆ្នោត ហើយ​មិនទាន់បាន​ចុះឈ្មោះ​បោះឆ្នោត​

​ពីមុនមក ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​អាយុ ១៨​ឆ្នាំ​ឡើង (​កើតមុន ឬ​កើត​ត្រឹម​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០០៣) ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ផ្លាស់​លំនៅឋាន ឬ​ទី​សំណាក់​ចូលក្នុង​ឃុំ សង្កាត់​ថ្មី​

​ត្រូវ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​នៅតាម​ឃុំ សង្កាត់​ដែល​សាមីខ្លួន​កំពុង​រស់នៅ ឬ​ស្នាក់អាស្រ័យ​នៅ ។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត សង្ឃឹម​យ៉ាង​មុតមាំ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែលមាន​លក្ខខណ្ឌ និង​ឯកសារ​គ្រប់គ្រាន់​នឹង​បាន​យល់​ពី​សារសំខាន់​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ ទៅពិនិត្យ​មើល​បញ្ជី​ឈ្មោះ និង ចុះឈ្មោះ​បោះឆ្នោត ហើយ​សូម​អញ្ជើញ ចុះឈ្មោះ​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា និង​ទាន់ពេលវេលា​កុំបី​អាក់ខាន​៕​

អត្ថបទដែលជាប់ទាក់ទង