ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាំ​ង ហ្គេ​ក​អ៊ា​វ ហៅ ឌុ​ច អតីត​មេ​គុក​ទួលស្លែង​ក្នុង​របប​ខ្មែរក្រហម ទទួលមរណភាព

81


​ភ្នំពេញ​៖ អ្នកទោស​ប្រវត្តិសាស្ត្រ កាំ​ង ហ្គេ​ក​អ៊ា​វ ហៅ ឌុ​ច​អតីត​មេ​គុក​ទួលស្លែង ក្នុង​របប​ខ្មែរក្រហម បានទទួល​មរណភាព​ហើយ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត នៅវេលា​ម៉ោង​០០​និង​៥១​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២០​នេះ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក នេ​ត ភា​ក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម នៅ​ព្រឹក​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២០​នេះ​។​

​លោក កាំ​ង ហ្គេ​ក​អ៊ា​វ ហៅ ឌុ​ច ដែលជា​អតីត​ប្រធាន​គុក​ទួលស្លែង ក្នុងសម័យ​ខ្មែរក្រហម ត្រូវបាន​គ្រូពេទ្យ​មន្ទីរពេទ្យបង្អែក​ជ័យ​ជំ​នៈ បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នា​យប់​ថ្ងៃទី​៣១ ខែសីហា បន្ទាប់ពី​គាត់​មាន​អាកា​រៈហេវ​ហត់​ខ្លាំង​។​

​សូមបញ្ជាក់ថា លោក​កាំ​ង ហ្គេ​ក​អ៊ា​វ ហៅ ឌុ​ច ត្រូវបាន​ផ្តន្ទាទោស​ដោយ​អង្គជំនុំជម្រះ​សាលាដំបូង នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​( អ​.​វ​.​ត​.​ក​) នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១០ ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រព្រឹត្ត​នៅ​គុក​ទួលស្លែង ដោយ​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល ៣៥​ឆ្នាំ សងការ​ជាប់ឃុំ​ខុសច្បាប់ ១០​ឆ្នាំ​និង​សំណង​លើ​ការសហការ​ចំនួន ៦​ឆ្នាំ ទោស​ដែល​ត្រូវអនុវត្ត​គឺ ១៩​ឆ្នាំ​។ ប៉ុន្តែ​ព្រះរាជអាជ្ញា​ប្តឹង​សាទុក្ខ​ជំទាស់​។​

​អង្គជំនុំជម្រះ​តុលាការ​កំពូល​បានសម្រេច​សេចក្តី​នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១២ ដោយ​ផ្តន្ទាទោស​ឌុ​ច​ដាក់ពន្ធនាគារ​អស់​មួយជីវិត​។​

​នៅ​ថ្ងៃ​៦ ខែមិថុនា ឆ្នាំ​២០១៣ លោក​កាំ​ង ហ្គេ​ក​អ៊ា​វ ហៅ ឌុ​ច ត្រូវបាន​បញ្ជូន​ទៅកាន់​ពន្ធនាគារ​ខេត្តកណ្តាល​។​

‘​កាំ​ង​ហ្គេ​ក​អ៊ា​វ ហៅ​ឌុ​ច​’ គឺជា​មេ​គុក​កាន់កាប់​គុក​ទួលស្លែង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម ត្រូវគេ​ចោទប្រកាន់​លើ​ករណី​បួន គឺ​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ បទ​ធ្វើ​មនុស្សឃាត និង​ការធ្វើ​ទុក្ខ​ទារុណកម្ម​ទៅលើ​អ្នកទោស​។

​ឌុ​ច ធ្វើជា​គ្រូបង្រៀន គណិតវិទ្យា នៅ​សាលារៀន​មួយ នៅ​ខេត្ត កំពង់ធំ​។​នៅ​ឆ្នាំ​១៩៦៤​ឌុ​ច​បានធ្វើការ​នៅ​សា​លាក​រុ​កោសល្យ បន្ទាប់ពី​សុន សេន​បាន​រត​ចូល​ព្រៃ​។​ឌុ​ច​ចូល​ជា​សមាជិក បក្ស​កុ​ម្មុនី​ស្ត​នៅ​ឆ្នាំ​១៩៧០​។​ឌុ​ច បាន​រត​ពី ខ្មែរក្រហម​ក្នុង ស​វត្ស​រ៏​១៩៨០​ហើយ​បាន ក្លាយខ្លួន​ជ​ស​គ្រិស្តបរិស័ទ​។ ឌុ​ច​ត្រូវបាន​ចាប់ខ្លួន នៅ​ខែឧសភា​នៅ​ឆ្នាំ​១៩៩៩​។ ចាប់ពីពេលនោះ​មក ឌុ​ច ត្រូវបាន​ជាប់ឃុំ​ក្នុង​គុក រហូត​រងចាំ​ការកាត់ក្តី​។ ក្នុង​ខែកុម្ភៈ ឆ្នាំ​២០០៥​ឌុ​ច​ត្រូវបាន ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​ស​ង្គ្រោ​ម​និង ការ​ធ្វើទុក្ខបុខម្នេញ​ទៅលើ​ជន​បទេស ក្នុង​រយៈកាល់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ ហើយ​នេះ​គឺជា​សំណុំរឿង​របស់​ឌុ​ច សំណុំរឿង​០០១ ជា​សំណុំរឿង​ដំបូង​នៅ​ចំពោះមុខ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​។ កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ​ឌុ​ច អតីត​ប្រធាន​មន្ទីរ​ស​២១ ក្នុង​ទីក្រុង​ភ្នំពេញ ជា​ជនជាប់ចោទ​ក្នុង​សំណុំរឿង​០០១​។ គាត់​ត្រូវបាន​ប​ញ្ចូ​ន​ពី​មន្ទីរឃុំឃាំង​តុលាការយោធា​មក​មន្ទីរឃុំឃាំង​បណ្តោះអាសន្ន​របស់ អ​.​វ​.​ត​.​ក តាម​ដីកា​បង្គាប់​របស់​សហ​ចៅក្រម​ស៊ើបអង្កេត នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០០៧​។ ឌុ​ច ត្រូវ​ចោទ បញ្ជូនទៅ​ជំនុំជម្រះ​ដោយ​សហ​ចៅក្រម​ស៊ើបអង្កេត​នៅ​ថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០០៨​។ ដីកា បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ​ត្រូវបាន​បញ្ជាក់​គាំទ្រ និង​កែប្រែ​ផ្នែក​ខ្លះ​ដោយ​អង្គ​បុ​រេ​ជំនុំជម្រះ​នៅ​ថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០០៨​។

​សវនាការ​បឋម​នៅ​ចំពោះមុខ​អង្គជំនុំជម្រះ​សាលាដំបូង បានធ្វើ​ឡើង​នៅ​ថ្ងៃទី ១៧ និង ១៨ ខែ កុម្ភៈ ឆ្នាំ ២០០៩​។ សវនាការ​អង្គសេចក្តី​របស់​អង្គជំនុំជម្រះ​សាលាដំបូង បានចាប់ផ្តើម​នៅ​ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០០៩ និង​ការដាក់​បង្ហាញ​ភស្តុតាង ត្រូវបាន​បញ្ចប់​នៅ​ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ​២០០៩​។ ក្នុងអំឡុងពេល​សវនាកា​រ​ស្តាប់​សក្ខីកម្ម រយៈពេល​៧២​ថ្ងៃ សាក្សី​ចំនួន​២៤​រូប ដើមបណ្តឹង​រដ្ឋប្បវេណី​ចំនួន​២២​រូប និង​សាក្សីជំនាញ​ចំនួន​៩​រូប បានផ្តល់​សក្ខីកម្ម​នៅ​ចំពោះមុខ​អង្គជំនុំជម្រះ​សាលាដំបូង​។ សវនាការ​នៅ​ចំពោះមុខ​អង្គជំនុំជម្រះ​សាលាដំបូង បានបញ្ចប់​ដោយមាន​ការធ្វើ​សេចក្តីសន្និដ្ឋាន​បញ្ចប់​ការពិភាក្សា​ដេញដោល​រយៈពេល​៥​ថ្ងៃ ពីថ្ងៃ​ទី ២៣ ដល់ ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០០៩​។ នៅក្នុង​សាលក្រម​ចេញ នៅ​ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១០ អង្គជំនុំជម្រះ​សាលាដំបូង​រកឃើញថា​ឌុ​ច​មាន​ពិរុទ្ធភាព​ពីបទ​៖ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ (​ការធ្វើ​ទុក​បុក​ម្នេញ​ដោយ​មូលហេតុ​នយោបាយ​) (​ដែល​បទល្មើស​នេះ​ស្រូប​បញ្ចូល​នូវ​ឧក្រិដ្ឋកម្ម​មួយចំនួន​ដែលជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ដូចជា​ការសម្លាប់​រង្គាល [​រួមទាំង​ការធ្វើ​មនុស្សឃាត​] ការធ្វើ​ឲ្យ​ទៅជា​ទាសករ ការដាក់​ក្នុង​មន្ទី​ឬ​ឃុំឃាំង ការធ្វើ​ទារុណកម្ម (​រួមទាំង​ការរំលោភ​លើផ្លូវ​ភេទ​មួយ​ករណី​ផងដែរ​) និង​អំពើ​អមនុស្សធម៌​ផ្សេងៗ​ទៀត​)​។ ការ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ក្រុង​ហ្សឺ​ណែវ ឆ្នាំ​១៩៤៩ លើ​ឧក្រិដ្ឋកម្ម​មួយចំនួន​ដូចជា​៖ ការធ្វើ​មនុស្សឃាត​ដោយ​ចេតនា​។ ការធ្វើ​ទារុណកម្ម និង​ការ​ធ្វើបាប​ដោយ​អមនុស្សធម៌​។ ការបង្ក​ដោយ​ចេតនា​ឲ្យ​មាន​របួស​ធ្ងន់ធ្ងរ​ឬ​ឲ្យ​មានការ​ឈឺចាប់​លើ​រាងកាយ ឬ​សុខភាព​។ ការដកហូត​ដោយ​ចេតនា​ពី​ឈ្លើយសឹក ឬ​ជន​ស៊ីវិល​នូវ​សិទ្ធិ​ទទួលបាន ការកាត់ទោស​ដោយ​យុត្តិធម៌ និង​ទៀត​ទាត់​។ ការឃុំខ្លួន​ជន​ស៊ីវិល​ដោយ​ខុសច្បាប់​។

​អង្គជំនុំជម្រះ​សាលាដំបូង​បាន​កាត់ទោស​ឲ្យ​គាត់​ជាប់ពន្ធនាគារ​រយៈពេល​៣៥​ឆ្នាំ និង​បាន​បន្ថយទោស​ជាប់ពន្ធនាគារ​រយៈពេល​៣០​ឆ្នាំ ជាការ​ទូទាត់​សង​ការឃុំខ្លួន​ដោយ​ខុសច្បាប់​កន្លងមក​ដោយ​តុលាការយោធា​កម្ពុជា​ពី​ខែ ឧសភា ឆ្នាំ ១៩៩៩ ដល់​ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០០៧​។ សហ​ព្រះរាជអាជ្ញា និង​កាំ​ង ហ្កេ​ក​អ៊ា​វ បានដាក់​បណ្តឹងសាទុក្ខ​ទៅកាន់​តុលាការ​កំពូល​។

​ដើម​បណ្តឹងរដ្ឋប្បវេណី​ក៏បាន​ដាក់​បណ្តឹងសាទុក្ខ ប្រឆាំងនឹង​សេចក្តីសម្រេច របស់​អង្គជំនុំជម្រះ​សាលាដំបូង​អំពី​សំណង និង​ភាព​ទទួលយកបាន នៃ​អ្នកដាក់ពាក្យ​តាំងខ្លួន​ជាដើម​បណ្តឹងរដ្ឋប្បវេណី​ដែរ​។ ព័ត៌មាន​ដែល​បាន​ដកស្រង់​ចេញពី​សៀវភៅ​មួយ​មាន​ចំណងជើង​ថា «​ពេជ្ឈឃាដ​បាត់​ខ្លួន​» របស់​អ្នកនិពន្ធ នី​ក ដង​ឡុ​ប ដែល​ធ្លាប់បាន​ជួប​សម្ភាសន៍​ជា​មូ​យ កាំ​ង ហ្គេ​ច​អ៊ា​វ ហើយ​ដែល​សៀវភៅ​នេះ ត្រូវបាន​ប្រែ​សម្រួល​ដោយ​លោក ហេង ហាំង​ខេង នោះ បាន​កត់ត្រា​ថា កាំ​ង ហ្គេ​ច​អ៊ា​វ កើត​ក្នុង​គ្រួសារ​ក្រីក្រ​មួយ នា​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​១៩៤២ នៅ​ភូមិ​ពៅ​វើ​យ ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ ក្នុង​ខ្ទម​មួយ​ក្បែរ​មាត់​ស្ទឹង​ស្ទោង​។ ឪពុក កាំ​ង ហ្កិ​ច​អ៊ា​វ ឈ្មោះ កាំ​ង គី និង​មាន​ម្តាយ​ឈ្មោះ កាំ​ង គីម​ស៊ីវ​។ កាំ​ង ហ្កិ​ច​អ៊ា​វ គឺជា​កូនច្បង ហើយក៏​ជា​កូនប្រុស​តែមួយគត់​នៅក្នុង​គ្រួសារ​មួយ ដែលមាន​សមាជិក​ប្រាំ​នាក់​។

​នៅពេល កាំ​ង ហ្គេ​ច​អ៊ា​វ មាន​អាយុ ៩​ឆ្នាំ ក្រុមគ្រួសារ​កុមារា​រូបនេះ​បាន​ត្រូវ​បង្ខំ​ឱ្យ​ផ្លាស់ប្តូរ​ផ្ទះ​ទៅ​រស់នៅ​លើដី​ជីដូន​រប​ស់​គាត់​វិញ ដោយសារតែ​បញ្ហា​ទំនាស់​ដីធ្លី​។ ក្រោយមក​ឪពុក​របស់​កុមារា កាំ​ង​ហ្កេ​ក​អ៊ា​វ ទទួលបាន​ការងារ​ធ្វើ​ក្នុងឋាន​:​ជា​ស្មៀន​នៅ​ក្រុមហ៊ុន​នេសាទ​ត្រី​មួយ​របស់​ចិន ដោយសារតែ​គាត់​ចេះ​និយាយ​ភាសា​ចិន​។ ចំណែក​ម្តាយ​របស់​កុមារា​រូបនេះ​វិញ បាន​ខិតខំ​រក​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ក្រុមគ្រួសារ​បន្ថែមទៀត ដោយ​លក់​នំក្រូច​និង​ចេកចៀន​នៅ​ផ្សារ​។

​សំណុំរឿង ០០២ អតីត​មេដឹកនាំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ចំនួន ៣​រូប កំពុង​ត្រូវបាន​ជំនុំ​ជម្រះក្តី​។ ជនជាប់ចោទ​ទាំង​៣​រូប​មាន​៖ នួន ជា អតីត​ប្រធានរដ្ឋសភា​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា​នួន​ជា កើត​នៅ​ឆ្នាំ​១៩២៦​នៅ​ខេត្តបាត់ដំបង​។ នៅ​ឆ្នាំ​១៩៤២ នួន​ជា​បាន​ទៅ​បន្ត ថ្នាក់មធ្យមសិក្សា​កម្រិត ២​នៅ​ទីក្រុង​បាងកក​ដោយ​រស់ នៅ​វត្ត​ប​ណ្ឌ​ចា​ម៉ា​បូ​ពិត ។​នៅ​ឆ្នាំ​១៩៤៤​នួន​ជា បាន​សិក្សា​ផ្នែក ច្បាប់ នៅ​សកលវិទ្យា​ល​យ័​ធម្មសាត្រ ដែល​នៅ​ទីនោះ​នួន​ជា បាន​ចូល​ជា​សមាជិក បក្ស​កុម្មុយនីស្ត​ថៃ​។​

​ខៀវ សំផន អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ កើត​នៅ​ឆ្នាំ​១៩៣១​នៅ​ខេត្ត ស្វាយរៀង ។​បន្ទាប់ពី​ទទួលបាន​អាហា​រូប​ករ​ណ៏​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង ខៀវ សំផន បានបញ្ចប់​សញ្ញា​ប​ត្រ័ ថ្នាក់បណ្ឌិត​វិទ្យាសាស្ត្រ សេដ្ឋកិច្ច ហើយ​បាន​ត្រលប់​កម​កម្ពុជា​វិញ​នៅ​ឆ្នាំ​១៩៥៩​បន្ទាប់មក សម្តេច ព្រះ​នរោត្តម សីហនុ បាន​តែង​តាំ ខៀវ សំផន ជា​រដ្ឋ លេខាធិការ​ក្រសួងពាណិជ្ជកម្ម​។​

អៀង សារី អតីត​ឧបនាយករដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការបរទេស​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ អៀង​សារី កើត​នៅ​ឆ្នាំ​១៩២៥ នៅ​ខេត្ត ត្រា​វិញ​ប្រទេស​វៀត ណា​ម ខាងត្បូង ។ អៀង សារី បាន​រៀបការ ជាមួយ ខៀវ ធិ​រិ​ទ្ធ​។ នៅ​ឆ្នាំ​១៩៥០​អៀង សារី​បនាទ​ទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស បារាំង ហើយ​បានក្លាយ​ទៅជា​សមាជិក​ប​ក្ស កុម្មុយនីស្ត​បារាំង​។
​ជនជាប់ចោទ​ទាំង ៣​រូប ត្រូវ​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ ការរំលោភបំពាន​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ឆ្នាំ​១៩៤៩ និង​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​លើ​ជនជាតិ​ចាម​និង​វៀតណាម​។ អង្គជំនុំជម្រះ​សាលាដំបូង​បាន​បើកសវនាការ​បឋម​នៅ​ខែមិថុនា ឆ្នាំ​២០១១​។ ចាប់តាំងពី​ពេលនោះ​មក សំណុំរឿង ០០២ ត្រូវបាន​បំបែក​ជា​ផ្នែក​តូចៗ ដែល​ផ្នែក​នីមួយៗ​ផ្តោត​ការពិភាក្សា​ទៅលើ​ប្រធានបទ​ដោយឡែក​ពីគ្នា​នៅក្នុង​ដីកា​ចោទប្រកាន់​។ សវនាការ​លើ​ភស្តុតាង​ចាប់ផ្តើម​នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១១ ដោយ​ពិភាក្សា​ទៅលើ​ការជម្លៀស​ប្រជាជន​ដោយ​បង្ខំ​ចេញពី​ទីក្រុង​ភ្នំពេញ ហើយ​ក្រោយមក​ចេញពី​ទីប្រជុំជន​នានា (​ដំណាក់កាល​ទី​១ និង​ដំណាក់កាល​ទី​២) និង​ទៅលើ​បទឧក្រិដ្ឋ​កម្ម​ប្រឆាំងនឹង​មនុស្សជាតិ​។ ការពិភាក្សា​លើកដំបូង​នេះ​ក៏​ផ្តោតទៅលើ​តួនាទី​របស់​ជនជាប់ចោទ ពាក់ព័ន្ធ​ទៅនឹង​គោលនយោបាយ​នានា​ដែលមាន​ទាក់ទិន​នឹង​បទចោទប្រកាន់​។ ការពិភាក្សា​នេះ​នឹងត្រូវ​ប្រើប្រាស់​ជា​ព័ត៌មាន​គោល​សម្រាប់​ការពិភាក្សា​ទៅលើ​ប្រធានបទ​ដទៃទៀត​នៅក្នុង​បទចោទប្រកាន់ នៅក្នុង​សវនាការ​លើក​ក្រោយៗ​ទៀត​។

​ជនជាប់ចោទ​ទី​៤ គឺ​លោកស្រី អៀង ធិ​រិ​ទ្ធ ដែលជា​អតីតរដ្ឋមន្ត្រី​សង្គមកិច្ច​នៃ​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ ក៏​ត្រូវបាន​ចោទប្រកាន់​ដែរ ប៉ុន្តែ​ក្រោយមក​ត្រូវបាន​រកឃើញថា​ពុំមាន​កាយសម្បទា​និង​បញ្ញា​ស្មារតី​គ្រប់គ្រាន់​ក្នុង​ការចូលរួម​ការជំនុំជម្រះ​ក្តី ដោយសារ​គាត់​មាន​ជំងឺ​បាត់​ការចងចាំ ហើយ​គាត់​ត្រូវបាន​បំបែក​ចេញពី​សំណុំរឿង​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១១​។ បន្ទាប់ពី​អ្នកជំនាញ​វេជ្ជសាស្ត្រ​វាយតម្លៃ​ជាថ្មី​ម្តងទៀត​នៅ​ខែសីហា ឆ្នាំ​២០១២ អង្គជំនុំជម្រះ​សាលាដំបូង​រកឃើញថា អៀង ធី​រិ​ទ្ធ ពុំមាន​កាយសម្បទា​និង​បញ្ញា​ស្មារតី​គ្រប់គ្រាន់​ក្នុង​ការចូលរួម​ការជំនុំជម្រះ​ក្តី​។

​អ្នកជំនាញ​វេជ្ជសាស្ត្រ​បានធ្វើ​សេចក្តី​សន្និដ្ឋានថា ពុំមាន​វិធីសាស្ត្រ​ណា​ផ្សេងទៀត​ដើម្បី​ជួយ​ឲ្យ​ស្ថានភាព​កាយសម្បទា​និង​បញ្ញា​ស្មារតី​របស់ អៀង ធី​រិ​ទ្ធ បាន​ប្រសើរ​ឡើងវិញ​ដើម្បី​ឲ្យ​គាត់​អាច​ចូលរួម​ការជំនុំជម្រះ​ក្តី​បានទេ​។ ដោយ​ពុំ​ប្រមើល​មើលឃើញ​លទ្ធភាព​ណាមួយ​ដែល​អាច​នាំយក​ជនជាប់ចោទ​មក​ជំនុំជម្រះ​នាពេល​អនាគត អង្គជំនុំជម្រះ​សាលាដំបូង​ពុំ​អាច​រកឃើញ​អង្គច្បាប់​ណាមួយ​ដើម្បី​បន្ត​ឃុំខ្លួន អៀង ធី​រិ​ទ្ធ តទៅទៀត​។ ដូច្នេះ អង្គជំនុំជម្រះ​សាលាដំបូង សម្រេច​ផ្អាក​ការចោទប្រកាន់​ប្រឆាំងនឹង អៀង ធី​រិ​ទ្ធ និង​ចេញ​ដីកា​ដោះលែង​គាត់​ជាបន្ទាន់​។

​ដោយមាន​បណ្តឹងឧទ្ធរណ៍​របស់​សហ​ព្រះរាជអាជ្ញា អង្គជំនុំជម្រះ​តុលាការ​កំពូល​បានដាក់​លក្ខខណ្ឌ​មួយចំនួន​ទៅលើ​ការដោះលែង អៀង ធី​រិ​ទ្ធ រួមមានៈ ពុំ​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​ប្រទេស​កម្ពុជា និង​ប្រគល់​លិខិតឆ្លងដែន​និង​លិខិត​ធ្វើដំណើរ​ផ្សេងៗ​ទៀត​ដល់ អ​.​វ​.​ត​.​ក​។ នៅក្នុង​អំឡុងពេល​៣​ខែ អង្គជំនុំជម្រះ​តុលាការ​កំពូល​ត្រូវតែ​ចេញ​សេចក្តីសម្រេចចិត្ត​ពាក់ព័ន្ធ​នឹង​បណ្តឹងសាទុក្ខ​របស់​សហ​ព្រះរាជអាជ្ញា​។

​ករណី ០០៣​នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០០៩ សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​បានដាក់​ដីកា​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​ចំនួន ២ ទៅ​សហ​ចៅក្រម​ស៊ើបអង្កេត ស្នើសុំ​ឲ្យ​បើក​ការស៊ើបអង្កេត​លើ​ឧក្រិដ្ឋកម្ម​ពាក់ព័ន្ធ​នឹង​ជនសង្ស័យ​ចំនួន​ប្រាំ​រូប​ទៀត​។ ដីកា​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​ទាំងពីរ​នេះ​គឺ សំណុំរឿង ០០៣ និង សំណុំរឿង ០០៤​។ អនុវត្តតាម​មាត្រា ៦៦(១) នៃ​វិធាន​ផ្ទៃក្នុង​របស់ អ​.​វ​.​ត​.​ក សហ​ចៅក្រម​ស៊ើបអង្កេត​បាន​ជូនដំណឹង​ទៅ​សហ​ព្រះរាជអាជ្ញា​វិញ នៅ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១១ អំពី​ការបិទ​ការស៊ើបអង្កេត​ក្នុង​សំណុំរឿង ០០៣​។

​ករណី ០០៤ នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០០៩ សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​បានដាក់​ដីកា​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​ចំនួន ២ ទៅ​សហ​ចៅក្រម​ស៊ើបអង្កេត ស្នើសុំ​ឲ្យ​បើក​ការស៊ើបអង្កេត​លើ​ឧក្រិដ្ឋកម្ម​ពាក់ព័ន្ធ​នឹង​ជនសង្ស័យ​ចំនួន​ប្រាំ​រូប​ទៀត​។ ដីកា​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​ទាំងពីរ​នេះ​គឺ សំណុំរឿង ០០៣ និង សំណុំរឿង ០០៤​។

​បច្ចុប្បន្ននេះ សំណុំរឿង ០០៤ កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​ដោយ​សហ​ចៅក្រម​ស៊ើបអង្កេត ដូច្នេះ ពុំទាន់​មានការ​ចោទប្រកាន់​ទៅលើ​បុគ្គល​ណា​ម្នាក់​នៅឡើយ​ទេ​៕​ដោយ​៖​កូ​ឡាប​

អត្ថបទដែលជាប់ទាក់ទង