ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តកណ្តាលប្រកាស បើកការប្រកួតកីឡាមហាជន ជើងឯកខេត្ត ប្រចាំឆ្នាំ ២០១៩-២០២០

72
ភ្នំពេញ៖នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានប្រកាសបើកការប្រកួតកីឡាមហាជនជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០១៩-២០២០ រយៈពេល១០ថ្ងៃ ដែលចាប់ពីថ្ងៃទី៣ ខែមីនា ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២០ នៅតាមទីលានរបស់ខេត្ត។
លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០១៩-២០២០ហើយ ក៏ជាការប្រកួតមួយ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនី នៃប្រភេទកីឡាទាំង៤នេះ សម្រាប់ត្រៀមការប្រកួតកីឡាទូទាំងប្រទេស ឆ្នាំ២០២០ នាពេលខាងមុខនេះ។ ព្រឹត្តិការណ៍នេះរួមមានកីឡាចំនួន៤ប្រភេទ គឺបាល់ទាត់ បាល់ទះ អត្តពលកម្ម និងទាញព្រ័ត្រ។
ការប្រកួតនេះ បាល់ទាត់មាន១៤ក្រុម បាល់ទាត់បុរសមាន១០ក្រុម បាល់ទាត់នារី៤ក្រុម បាល់ទះបុរស មាន៩ក្រុម នារី៣ក្រុម អត្តពលកម្មមានច្រើនក្រុមលើកវិញ្ញាសាលោតចម្ងាយ លោតកម្ពស់ និង១០០ម៉ែត្រ រីឯប្រភេទកីឡាទាញព្រ័ត្រមាន១២ក្រុម នារី៦នាក់ និងបុរស៦នាក់។
បាល់ទាត់បុរស មាន១០ក្រុមយើងចាប់ផ្តើម ការប្រកួតជាផ្លូវការ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នៅទីលានបាល់ទាត់វិទ្យាល័យជ័យវរ័ន្មទី៧ ចំណែក៣ប្រភេទកីឡាទៀតប្រកួតនៅទីក្រុងតាខ្មៅ៕

អត្ថបទដែលជាប់ទាក់ទង