ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នរណាប្រជែងបានកៅអី ក្នុងសប្ដាហ៍នេះ?

325

ភ្នំពេញ៖សម្រាប់ព្រឹត្តិការណ៍ជើងឯកCall Card Champion លើសង្វៀនទូរទស្សន៍ប៉ុស្ដិ៍លេខ៥ថ្ងៃទី៥កញ្ញានេះអ្នកប្រដាល់វ័យក្មេង២
រូបទៀតត្រូវប្រជែងគ្នាដណ្ដើមកៅអីសម្រាប់វគ្គជម្រុះជុំទី២ ។
អ្នកប្រដាល់សឺន ថៃសាន់ក្លិបជ្រៃសែនជ័យត្រូវជួបជាមួយអ្នកប្រដាល់នូវ សុខទីមកពីក្លិបខេត្តរតនគីរីដែលពួកគេប្រកួតគ្នាក្នុងប្រ
ភេទទម្ងន់៥៤គីឡូក្រាម ។នេះជាការប្រកួតមួយដែលទាំងសងខាងសុទ្ធតែត្រូវការឈ្នះដូចគ្នាព្រោះអ្នកចាញ់ត្រូវហាលអាវចំពោះអ្នកឈ្នះត្រូវ
ឡើងទៅប្រកួតវគ្គជម្រុះជុំទី២ទៀត ។
អ្នកប្រដាល់ទាំង២រូបនេះមិនសូវជាមានឈ្មោះបោះសម្លេងប៉ុន្មានឡើយតែពួកគេជាអ្នកប្រដាល់ចិត្តធំវ៉ៃហ៊ានប្ដូរនិងមានប្លង់វ៉ៃមិន
អន់ជាងអ្នកប្រដាល់ជើងចាស់នោះឡើយ ។ជំនួបមួយនេះរវាងអ្នកចាញ់និងអ្នកឈ្នះពិតជាទ្រមខ្លួនដូចគ្នាមិនខានឡើយតែមិនដឹងថានរណា
មានសមត្ថភាពប្រចែងបានកៅអីសម្រាប់ជុំទី២ទៀតនោះឡើយ ។
សូមបញ្ជាក់ថាមានអ្នកប្រដាល់មួយរូបហើយដែលបានកក់កៅអីសម្រាប់វគ្គប្រកួតជម្រុះជុំទី២គឺធន អៀងឡៃក្លិបកងយោធពល
ខេមរភូមិន្ទ ហើយក៏មានអ្នកប្រដាល់មួយរូបដែរដែលខ្ទាតចេញពីការប្រកួតគឺសេក សារ៉ានក្លិបអង្គរមានជ័យខេត្តសៀមរាប ។
ចំពោះគូប្រកួតក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះអ្នកប្រដាល់ធន អៀងឡេងក្លិបកងយោធពលខេមរភូមិន្ទត្រូវបានផ្គូរផ្គងឲ្យប្រ
កួតជាមួយអ្នកប្រដាល់សាន់ វាសនារបស់ក្លិបអារុណរះកីឡាដោយប្រកួតក្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។
អៀងឡេងជាអ្នកប្រដាល់ដែលមានផ្លែវ៉ៃល្អរហ័សរហួនព្រមទាំងមានចលនាបំលាស់ទីបានលឿននិងវ៉ៃលុកបានរហ័សមិនតែប៉ុ
ណ្ណោះគេការពារបានល្អណាស់ ។ចំពោះសាន់ វាសនាវិញក៏មិនមែនជាអ្នកប្រដាល់ដែលស្រួលបង្ក្រាបដែរទោះបីការប្រើជង្គង់ កែងមិនសូវ
បានល្អក៏ពិតមែនតែកណ្ដាប់ដៃរបស់គេលំបាកទប់ទល់ណាស់ ។
ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះពិតជាធ្វើឲ្យអ្នកទស្សនាជក់ចិត្តជាមិនខានឡើយ ។នរណាចាញ់នរណាឈ្នះពិតជាមិនអាច
ទស្សន៍ទាយបានមុនក៏ពិតមែនតែពួកគេនឹងទ្រមខ្លួនដូចគ្នាជាមិនខានឡើយ ។
អ្នកប្រដាល់ជើងចាស់កំពែង ខ្មៅមកពីសមាគមប្រដាល់ក្រសួងកសិកម្មប្រកួតជាមួយអ្នកប្រដាល់ជើងចាស់ដូចគ្នាគឺថា សារុនមក
ពីក្លិបពុទ្ធសេរីវង្សដោយប្រកួតយគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
សម្រាប់អ្នកប្រដាល់ទាំង២រូបនេះកំពែង ខ្មៅមានផ្លែវ៉ៃល្អជាង និងរហ័សជាងតែអ្នកប្រដាល់រូបនេះឆាប់ទន់កម្លាំង ។បើគូប្រកួតខ្លាំង
គេតស៊ូបានត្រឹមតែ៣ទឹកប៉ុណ្ណោះកម្លាំងគេធ្លាក់ចុះតែម្ដង មិនតែប៉ុណ្ណោះអ្នកប្រដាល់រូបនេះចិត្តមិនសូវធំនោះទេ ។ចំពោះសារុនវិញជាអ្នកប្រ
ដាល់ចិត្តធំបើគេមិនសន្លប់ទេនោះគេមិនព្រមចុះចាញ់ជាដាច់ខាតមិនតែប៉ុណ្ណោះគេមានកម្លាំងគញ្រប់គ្រាន់ដើម្បីតស៊ូជាមួយគូប្រកួតបាន៥
ទឹកពេញទៀតផង ។
ការជួបគ្នារវាងអ្នកប្រដាល់ជើងចាស់ទាំង២រូបនេះពួកគេសុទ្ធតែមានឧិកាសដើម្បីឈ្នះដូចគ្នា ។៣ទឹកដំបូងជាឧិកាសរបស់កំពែង
ខ្មៅតែ”ទឹកនេះបើកំពែង ខ្មៅមិនអាចធ្វើអ្វីសារុនបានទេនោះវាជាឧិកាសរបស់សារុនវិញហើយ ។
ប៉ុក វិបុលក្លិបទ័ពឆ័ត្រយោង៩១១ប្រកួតជាមួយអ្នកប្រដាល់ងួន គាក្លិបតាឡីដំរីមានរិទ្ធ ។ អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រ
ភេទទម្ងន់៥៧គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង