ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​កញ្ចប់​ថវិកា ១៥០ លាន​ដុល្លារ​កសាង​ផ្លូវ​៣៨ ខ្សែ​ក្នុង​ទី​រួម​ខេត្តសៀមរាប​

57

​ភ្នំពេញ ៖ ទោះបី​ពេលនេះ​ប្រទេសជាតិ​យើង​កំពុង​ប្រឈម​នឹង​ជំងឺ​កូ​វីដ​១៩ ក៏ដោយ ក៏​មិន​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​ប្រទេសជាតិ​ឡើយ​។ ថ្ងៃនេះ​(៤​កញ្ញា​) សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាស​ពី​ការសម្រេច​កញ្ចប់​ថវិកា​ចំនួន ១៥០​លាន​ដុល្លារ សម្រាប់​អភិវឌ្ឍន៍​កសាង​ផ្លូវ​នៅក្នុង​ទី​រួម​ខេត្តសៀមរាប​។ បើតាម​ការផ្សាយ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក Samdech Hun Sen, Cambodian Prime Minister ។​

​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​តូចធំ​ដែលមាន​ចំនួន ៣៨ ខ្សែ ដែល​គ្រោង​នឹង​សាងសង់​នៅក្នុង​ទី​រួម​ខេត្ត​នេះ នឹង​ជួយ​លើកស្ទួយ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ហើយនឹង​ជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​នៅក្រោយ​ជំងឺ​កូ​វីដ​១៩​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​បើក​ការ​ដ្ឋា​សាងសង់​នេះ ហើយ​សង្ឃឹមថា នៅ​ចុងឆ្នាំ ២០២១ យើង​នឹងមាន​ផ្លូវ​ស្អាត​ក្នុង​ទឹកដី​អង្គរ​អច្ឆរិយ​នេះ​។​
​សូម​អរគុណ​ចំពោះ​ការរួមចំណែក​ពី​គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់ ដែល​មិន​ខ្ជះខ្ជាយ​ថវិកា ដែល​ធ្វើ​ឲ្យ​យើង​សន្សំ​បាន​ថវិកា​ប្រមាណ​ជាង ៦០០ លាន​ដុល្លារ សម្រាប់​យកមក​អភិវឌ្ឍន៍​ប្រទេស​។ អរគុណ​សន្តិភាព​៕

អត្ថបទដែលជាប់ទាក់ទង