ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកប៊ួន ហ៊ីងសុធីយ៉ា៖ សហព័ន្ធកីឡាតេក្វាន់-ដូ ITFកម្ពុជាចុះពង្រឹង និងសួរសុខទុក្ខក្លិបជាសមាជិករបស់ខ្លួន

93

ខេត្តកំពង់ស្ពឺ៖នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺតំណាងលោកអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានអមដំណើរលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អនុប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF អន្តរជាតិ និងជាប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតជ្រើសរើសជើងឯកកីឡាតេក្វាន់-ដូ ITF ប្រចាំខេត្តកំពង់ស្ពឺ ឆ្នាំ២០២០ នៅមណ្ឌលកីឡដ្ឋានខេត្ត ស្ថិតក្នុងក្រុងច្បារមន។
លោកប៊ួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការនៃសហព័ន្ធបានប្រាប់ឲ្យដឹងថា នេះជាការប្រកួតដើម្បីលើកកម្ពស់ និងស្ទាប់ស្ទង់សមត្ថភាពកម្រិតបច្ចេកទេសរបស់កីឡាករ-កីឡាការិនីតេក្វាន់-ដូITFខេត្តកំពង់ស្ពឺ ហើយអ្វីដែលសំខាន់នោះគឺចង់លើកទឹកចិត្ត និងចុះសួរសុខទុក្ខរបស់លោក កែវ រ៉េមីប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា ព្រមទាំងជំរុញឲ្យពួកគេបន្តការហ្វឹកហ្វឺនបន្ថែមទៀត។
លោកបានបន្តថា ជាពិសេសលើកទឹកអាណាព្យាបាលអត្តពលិកទំាងអស់ដែលបានចំណាយពេលវេលាហ្វឹកហាត់ឲ្យខិតខំថែមទៀត ចំពោះវត្តមានថា្នក់ដឹកនាំខេត្ត និងសហព័ន្ធចូលរួមនេះគឺជំរុញឲ្យយុវជន-យុវតីចូលរួមលេងកីឡាទំាងអស់គ្នាដើម្បីសុខភាព។នេះជាចំណុចចាប់ផ្តើមពង្រឹង និងសួរសុខទុក្ខក្លិបជាសមាជិករបស់សហព័ន្ធលើកដំបូងដោយយើងចេញដំណើរពីខេត្តកំពង់ស្ពឺមុនគេ៕

អត្ថបទដែលជាប់ទាក់ទង