ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រូបង្វឹកប្រដាល់សកល៥នាក់ ក្នុងចំណោម២៩នាក់ ទទួលនិទ្ទេសល្អក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល

132

 

វគ្គបណ្តុះបណ្តាលគ្រូបង្វឹកប្រដាល់ សកលកម្រិតមូលដ្ឋាន ដែលបានបើក
រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០១កញ្ញាមកនោះ បានបញ្ចប់ហើយនៅព្រឹកថ្ងៃទី០៤ កញ្ញានេះដោយក្នុងចំណោមសិក្ខាកាម ២៨នាក់ មានគ្រូបង្វឹកចំនួន០៥នាក់ទទួលបាននិទ្ទេសល្អ។
លោក ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិតមូលដ្ឋានកីឡាប្រដាល់សកលនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ វគ្គនេះ ស្ថិតក្រោមជំនួយថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ។
លោក ប៊ុយ សុភណ្ឌ អគ្គលេខាធិការសហព័ន្ធបាននិយាយថា វគ្គនេះមានសិ ក្ខាកាមចូលរួម សរុប ២៩ រូប ជាគ្រូបង្វឹកនៅតាមបណ្តាក្លិបកីឡាប្រដាល់សកលនៅរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង កំពតនិងមណ្ឌលគិរី ហើយវគ្គបណ្តុះបណ្តាលនេះបង្រៀនដោយគ្រូចំនួន ០៣រូប រួមមាន ១លោក RUSSELL STUTELY គ្រូបង្វឹ កប្រដាល់សកលអន្តរជាតិបង្រៀនលើផ្នែកបច្ចេកទេសនៃការបង្វឹក ២លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបង្រៀនលើក្រមសីលធម៌សម្រាប់គ្រូបង្វឹក និងកីឡាករ កីឡាការិនី និង ៣ លោកវេជ្ជបណ្ឌិត មាស វុឌ្ឍ អនុប្រធានសហព័ន្ធបង្រៀនលើផ្នែកអាហាររូបត្ថម្ភសម្រាប់កីឡាករ កីឡាការិនី។
លោកអគ្គលេខាធិការបានបន្តថា បន្ទា ប់ពីឆ្លងកាត់ការសិក្សារយៈពេល៤ថ្ងៃ សិ ក្ខាកាមទទួលនិទ្ទេសរួមមាននិទ្ទេសល្អ ០៥នាក់ និទ្ទេសមធ្យម២០រូប និទ្ទេសខ្សោយ ០៤ រូប។
តាមការសន្និដ្ឋានជារួម សិក្ខាកាមទាំង អស់បានបង្ហាញស្មារតីចូលរួមសិក្សាយ៉ាងផុលផុស និងបានស្វែងយល់ពីបទបញ្ជាបច្ចេកទេសហ្វឹកហាត់កីឡាប្រដាល់សក ល ការរៀបចំកម្មវិធីហ្វឹកហាត់ស្របតាមស្តង់ដារអន្តរជាតិ ការអនុវត្តផ្ទាល់ស្តីពីវិធីសាស្រ្តបង្វឹកយល់ដឹងច្បាស់ពីក្រមសីល ធម៌ក្នុងនាមជាគ្រូបង្វឹក និងកីឡាករ-កី ឡាការិនី៕

អត្ថបទដែលជាប់ទាក់ទង