ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងសមត្ថកិច្ចចាប់ខ្លួនយុវជនមាតាធម្មជាតិ៣នាក់ ពីបទ ញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

71

 

ភ្នំពេញ៖ យុវជនដែលតាំងខ្លួន ជាអ្នកការពារបរិស្ថានចំនួន៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនពីបទ «ញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយយោងតាមការបង្ហោះវីដេអូរបស់ពួកគេនៅលើហ្វេសប៊ុកឈ្មោះ ថា មាតាធម្មជាតិកម្ពុជា Mother Nature Cambodia។

យុវជនទាំង៣នាក់នេះ ដែលបានឃាត់ខ្លួនរួមមានលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី។ ការចាប់ឃាត់ខ្លួនទាំង៣នាក់នេះ ធ្វើឡើងនៅក្នុងតែមួយគឺនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ក្រោមសកម្មភាពផ្សេងៗគ្នា។ យុវជន ថុង រដ្ឋា ត្រូវបានចាប់នៅក្នុងផ្ទះជួលក្នុងខណ្ឌពោធិ៍សែនជ័យ ក្រោមហេតុផលបង្កើតបន្ទប់ផ្សព្វផ្សាយព័ត៌មាន និងធ្វើវីដេអូផ្សាយដោយមិនមានច្បាប់អនុញ្ញាត ហើយត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មន្ទីរព័ត៌មានរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង គុជ គីមឡុង បានសម្រេចបិទផ្ទះលេខ០៥ ផ្លូវបេតុង ក្រុម០៤ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយពាក់ព័ន្ធនឹងការផ្សាយព័ត៌មានដោយពុំមានច្បាប់អនុញ្ញាត។

មន្រ្តីនគរបាលថ្លែងបញ្ជាក់ថា ពួកគេទាំង៣នាក់ ធ្វើសកម្មភាពបង្ហាញពីការគាំទ្រ និងស្រឡាញ់បរិស្ថាន ប៉ុន្តែទង្វើពួកគេមានចេតនាបង្កភាពភាន់ច្រឡំដល់មហាជន និងមានចេតនាបង្កភាពវឹកវរដល់សង្គម។

នគរបាលរាជធានីភ្នំពេញ បានបញ្ចប់ការសាកសួរចំពោះយុវជនទាំង៣នាក់នេះហើយ ហើយត្រៀមបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តសាកសួរនៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០។

សមត្ថកិច្ច​រាជធានី​ភ្នំពេញ អះអាង​ថា មន្ត្រី​ជំនាញកំពុង​រៀបចំ​ឯកសារ​ ដោយ​គ្រោង​បញ្ជូន​សកម្មជន​មាតា​ធម្មជាតិ​ចំនួន៣នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅថ្ងៃនេះ ពាក់ព័ន្ធ​នឹង​បទ​«ញុះញង់»។

អ្នកនាំពាក្យ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខ សីហា ប្រាប់​ក្នុងស្រុក​ថា ក្រោយពី​បាន​សាកសួរ​រួច សមត្ថកិច្ច​បាន​រៀបចំ​សំណុំ​ឯកសារ ដើម្បី​បញ្ជូន​យុវជន​ទាំង៣ នាក់​ទៅ​តុលាការ​ពី​បទ​ញុះញង់»។

សមត្ថកិច្ច​បាន​ចាប់ខ្លួន​សកម្មជន​មាតា​ធម្មជាតិ លោក ថុន រដ្ឋា​, កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវ​រស្មី កាលពី​ម្សិលមិញ ក្រោម​ហេតុផល​ថា រៀបចំ​ដំឡើង​ស្ទូឌីយោ​ផ្សាយ​វីដេអូ​និង​ព័ត៌មាន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​ការ​បង្ហោះ​ព័ត៌មាន​ពី​យុទ្ធនាការ​ដើរទៅ​ភូមិគ្រឹះសម្តេចតេជោហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី ​ដើម្បី​សុំ​ឱ្យ​ដោះស្រាយ​ករណី​លុប​បឹង​តា​មោក​៕

អត្ថបទដែលជាប់ទាក់ទង