ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធ ហាប់គីដូ ប្រគល់លិខិតបញ្ញាក់ ដល់ក្លិបកងអន្តរាគមន៍ទី១ ប្រឆាំងភេរវកម្មខេត្តកណ្តាល

83

 

ភ្នំពេញ៖សហព័ន្ធខ្មែរកីឡាហាប់គីដូនាល្ងាចថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២០បានរៀបចំពិធីប្រគល់លិខិតបញ្ញាក់ដល់ក្លិបកីឡាហាប់គីដូកងអន្តរាគមន៍ទី១ប្រឆាំងភេរវកម្មខេត្តកណ្តាលចំនួន១០នាក់ដែលប្រព្រឹត្តនៅទីលានហ្វឹកហាត់របស់សហព័ន្ធលើកំពូលអាគារសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាក្នុងពហុកីឡដ្ឋានជាតិ។

ក្នុងឳកាសប្រគល់លិខិតបញ្ញាក់នោះដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ឯកម៉ក់សំអុលប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ លោក គង់ ធីណា អគ្គលេខាធិការនៃសហព័ន្ធ សមាជិកប្រតិបត្តិ លោកគ្រូបង្វឹកតាមបណ្តាលក្លិបខេត្តនានា និងកីឡាករ-កីឡាការិនីហាប់គីដូជាង១០០នាក់។

លោកគង់ធីណាអគ្គលេខាធិការបានប្រាប់ឲ្យដឹងថាក្លិបកីឡាហាប់គីដូកងអន្តរាគមន៍ទី១ប្រឆាំងភេរវកម្មខេត្តកណ្តាលដែលជាផែនការមេរបស់សហព័ន្ធកីឡាហាប់គីដូក្នុងការពង្រីកក្លិបកីឡាហាប់គីដូតាមបណ្តាខេត្តទូទាំងប្រទេសដើម្បីត្រៀមការប្រកួតកីឡាSEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួតជាផ្លូវការ។

លោកបានបន្តថាសហព័ន្ធមានក្លិបកីឡាហាប់គីដូជាច្រើនទៀតដែលស្ថិតតាមសាលាឯកជននិងសាលាភាសាអន្តរជាតិនានានៅទូទំាំងរាជធានភ្នំពេញ។ដូច្នេះរូបលោកនិងសមាជិកប្រតិបត្តិបាននឹងកំពុងពិភាក្សាគ្នានិងប្រជុំរាល់ខែជាប្រចាំដើម្បីពង្រឹងពង្រីកប្រភេទកីឡាហាប់គីដូនេះតាមបណ្តាលខេត្ត៕

 

អត្ថបទដែលជាប់ទាក់ទង