ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្នាំនេះ ទិវាយោគៈអន្តរជាតិគ្រោងធ្វើឡើងនៅថ្ងៃទី១៦-១៧ ខែ​មិថុនា ឆ្នាំ២០១៨នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្ត​សៀម​រាប និងខេត្តបាត់ដំបង

143

ភ្នំពេញ៖ ក្រសួងទេសចរណ៍​នៃ​ព្រះរាជាណាចក្រកម្ពុជា សហការ​ជាមួយស្ថានទូតសាធារណរដ្ឋ​ឥណ្ឌាប្រចាំនៅព្រះរាជាណា​ចក្រ​​​កម្ពុជា​ និងស្ថាប័នពាក់​ព័ន្ធនឹងរៀបចំ “ទិវាយោគៈអន្តរជាតិ” លើកទី៤ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្ត​សៀម​រាប និងខេត្តបាត់ដំបង។

ដោយបានទទួលការអនុញ្ញាត ជាគោលការណ៍ពីរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍​នៃ​ព្រះរាជាណាចក្រកម្ពុជា សហការ​ជាមួយស្ថានទូត សាធារណរដ្ឋ​ឥណ្ឌា ប្រចាំនៅព្រះរាជាណា​ចក្រ​​​កម្ពុជា​ និងស្ថាប័នពាក់​ព័ន្ធនឹងរៀបចំ “ទិវាយោគៈអន្តរជាតិ” លើកទី៤ (4th​ International Day of Yoga) ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែ​មិថុនា ឆ្នាំ២០១៨ នៅទីតាំងចំនួន ៤ដូចខាងក្រោម​៖ ១.​រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង០៧ :០០នាទីព្រឹក នា​បរិវេណ ពហុកីឡដ្ឋាន ជាតិអូឡាំពិក
​២.​ខេត្តព្រះសីហនុ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង០៧ :០០នាទី នាបរិវេណមុខឆ្នេរសុខា ​៣.​ខេត្ត​សៀម​រាប ថ្ងៃទី១៧ មិថុនា ឆ្នាំ២០១៨ វេលាម៉ោង០៧:០០នាទីព្រឹក នាបរិវេណមុខ​ប្រាសាទអង្គរវត្ត ៤.​ខេត្តបាត់ដំបង ទី១៧ មិថុនា ឆ្នាំ២០១៨ វេលាម៉ោង ០៧ :០០នាទីព្រឹក នាបរិវេណ​មុខសាលាខេត្ត។



ទិវាយោគៈអន្តរជាតិធ្វើឡើង ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ ពីការធ្វើលំ​ហាត់​ប្រាណ សមាធិ​ទាំង​ផ្លូវកាយ ផ្លូវចិត្ត និងសម្រួលចលនាសាច់ដុំ ចលនាសរសៃឈាមឲ្យស្រួល​សម្រាប់​សុខភាពរាងកាយរបស់យើងទាំងអស់គ្នា។

ដោយយល់ឃើញថា ទិវានេះមានសារប្រយោជន៍ សម្រាប់​យើងទាំងអស់គ្នា ក្រសួងទេសចរណ៍សូម អញ្ជើញ​ភ្ញៀវ​ទេសចរជាតិ​និងអន្តរជាតិ ​ចូលរួមធ្វើលំហាត់កាយសុខភាព ក្នុងព្រឹត្តិការណ៍ខាងលើឲ្យ​បាន​កុះករ​ និងដោយសេរី។

របៀបហាត់ប្រាណបែបសមាធិ ដែលហៅថា យោគៈ (YOGA) មានប្រភពដើមមកពីឥណ្ឌា ហើយត្រូវបានផ្សព្វផ្សាយទូទាំងពិភពលោក។ យោគៈ បានទាក់ទាញការចូលរួមពីមនុស្សម្នាជាច្រើន ដោយហេតុថា វាជាវិធីមួយដែលអាចជួយសម្រួលស្មារតី គ្រប់គ្រងអារម្មណ៍ និងនាំមកនូវសុខភាពទៀតផង។

តាមសេចក្តីអធិប្បាយរបស់គ្រូបង្ហាត់យោគៈជនជាតិឥណ្ឌាបញ្ជាក់ថា យោគៈ គឺជាការអនុវត្ត កាយ វិញ្ញាណ បែបបុរាណដែលជាប់ពាក់ព័ន្ធទៅនឹងការធ្វើសមាធិ និងការផ្តោតទៅលើចលនានៃការដកដង្ហើមចេញនិងចូល ដែលមានដើមកំណើតនៅក្នុងប្រទេសឥណ្ឌាហើយ ការអនុវត្តលំហាត់ប្រាណបែបនេះមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ។

មន្ត្រីទំនាក់ទំនងនៃស្ថានទូតឥណ្ឌាប្រចាំកម្ពុជា លោក SUDHIR GOSWAMI បញ្ជាក់ថា តាមពិតទៅទិវាយោគៈអន្តរជាតិ ត្រូវបានកំណត់ជាផ្លូវការគឺនៅថ្ងៃទី២១ ខែមិថុនា រៀងរាល់ឆ្នាំ តែដោយសារឆ្នាំនេះ ពេលវេលាមិនអំណោយផល ទើបទិវាយោគៈអន្តរជាតិនៅលើទឹកអង្គរសៀមរាប ត្រូវរៀបចំឡើងនៅថ្ងៃទី១៨ ខែមិថុនាវិញ។

តាមការស្រាវជ្រាវ ពីអ្នកជំនាញបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានបង្ហាញថា យោគៈ និងប្រាសាទអង្គរមានទំនាក់ទំនងគ្នា ច្បាស់លាស់ ដូចជារូបចម្លាក់នៅប្រាសាទបន្ទាយស្រី និងតាមរយៈសិលាចារឹក និយាយថានៅសតវត្សទី១០ មានព្រះរាជគ្រូបានដឹកនាំ ធ្វើយោគៈនៅតំបន់អង្គរផងដែរ។ មិនតែប៉ុណ្ណោះ ក្រៅពីនាំមកនូវសុខភាពផ្លូវកាយផ្លូវចិត្ត របៀបហាត់ប្រាណបែបយោគៈ ដែលប្រារព្ធឡើង នៅលើទឹកដីអង្គរសៀមរាបនេះ គឺជាផ្នែកមួយដែលជួយ ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ មកកាន់កម្ពុជាជាបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង