ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញប្រកាសតែងតាំងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពតថ្មី លោកវរសេនី យ៍ឯក ហុក ចន្តា ជំនួសឧត្តមសេនីយ៍ទោ យឹម ប៊ុនធឿន

89
  • ខេត្តកំពត ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកង យោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើង គោក បានអញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំង និងផ្លាស់ប្ដូរមុខតំណែងមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពត។ ពិធីនេះ បានប្រព្រឹត្ដទៅ កាលពីថ្ងៃទី០៧ កញ្ញា ឆ្នាំ២០២០ ។

ក្នុងពិធីនេះក៏មានការចូលរួមពីលោក ជាវ តាយ អភិបាលខេត្តកំពត លោកសោម ពិសិដ្ឋ អភិបាលខេត្តកែប ប្រតិភូអមដំណើរ ព្រមទាំងមន្ត្រី និងកងកម្លាំងពាក់ព័ន្ធជាច្រើនរូបផងដែរ។ យោងតាមសម្រេចរបស់ រដ្ឋមន្រ្តីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្រេចតែងតាំងលោកវរសេនីយ៍ឯក ហុក ចន្តា ពីមេបញ្ជាកា រ រងតំបន់ប្រតិបត្តិការសឹករងកំពត ទៅជាមេបញ្ជាការជំនួសលោកឧត្តមសេនីយ៍ទោ យឹន ប៊ុនធឿន ដែលត្រូវតែងតាំងជាមេបញ្ជាការរងយោធភូមិភាគទី៣។
ក្នុងពិធីនោះដែរ ក៏មានការតែងតាំង បំពាក់ឋានន្តរស័ក្តិជូននាយទាហានតំបន់ប្រតិបត្តិការសឹករងកំពតជាច្រើនរូបផងដែរ៕
សំរិត

អត្ថបទដែលជាប់ទាក់ទង