ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធ្វើសកម្មភាពប្លន់ យកម៉ូតូពីជនរងគ្រោះ ហើយរត់គេចខ្លួនបាត់ពី មូលដ្ឋានរយៈ១២ឆ្នាំត្រូវចាប់ខ្លួនបាននៅស្រុកវាលវែង

79

 

ខេត្តពោធិ៍សាត់៖ កាលពីថ្ងៃ អាទិត្យ ៤រោច ខែភទ្របទ ឆ្នាំជូតទោ​ស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០​២០អនុវត្តតាមយោបល់ដឹកនាំរបស់ឯកឧត្តម ឧត្តម​សេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង ក្រោយពីក្តាប់បានអំពីមុខសញ្ញាដែលបានធ្វើសកម្មភាព(ប្លន់ម៉ូតូ)​របស់​ប្រជាពលរដ្ឋ នៅភូមិអូរ ឃុំអណ្តើកហែបស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង កាលពីថ្ងៃទី​២៩ ខែ កុម្ភៈ ឆ្នាំ ២០០៨ ហើយកំពុងសំងំលាក់ខ្លួននៅក្នុងភូមិសាស្រ្តស្រុកវាលវែង ខេត្តពោ​ធិ៍​សាត់រួចមក ។

លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរង​ទទួលការងារនគរបាលព្រហ្មទ័ណ្ឌ ទំនាក់​ទំនងសហការណ៍ជាមួយសមត្ថកិច្ចនគរបាលនៃស្នង ការដ្ឋាននគរបាលខេត្តពោធិសាត់ ដែលមានអធិ​ការដ្ឋាននគរបាលស្រុកវាលវែង ជាទីកន្លែងដែល​មុខ សញ្ញាកំពុងសំងំស្នាក់នៅនោះឱ្យក្រុម​ការងារអនុវត្តដីការបស់ស្នងការដ្ឋានរួមជាមួយកម្លាំងនគរបាលនៃ អធិការដ្ឋាននគរបាលស្រុករតនមណ្ឌលផង បានសហការណ៍អនុវត្តដីកា​បង្គាប់ឱ្យចាប់ខ្លួនលេខ 365 ដ/ប/ខ ចុះថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០០៩ ចេញដោយលោក អ៊ុំ ចាន់ថុល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់​ដំបង អនុវត្តលើឈ្មោះ រឿង និមល ភេទប្រុស អាយុ៤០ឆ្នាំ(គិតដល់ថ្ងៃចាប់ខ្លួន) មានទីលំនៅ​បច្ចុប្បន្នភូមិសំលាញ់ ឃុំក្រពេរពីរ ស្រុកវាលវែង ខេត្ត​ពោធិ៍សាត់ (ទីលំនៅមុនពេលកើតហេតុភូមិអូរ ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបា​ត់​ដំបង)។
បច្ចុប្បន្នជនត្រូវចោទខាងលើ បានបញ្ជូនពីខេ​ត្តពោធិ៍សាត់មកកាន់ស្នងការដ្ឋាននគរបាលខេត្តបា​ត់ដំបង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តបា​ត់​ដំបង អនុវត្តទៅតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង