ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

១២ប្រទេស ប្រកាសទទួលអត្តពលិកកម្ពុជា ហ្វឹកហាត់ត្រៀមស៊ីហ្គេមឆ្នាំ២០២៣

81

ភ្នំពេញ៖លោកវ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំ
ស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)បានប្រាប់ឲ្យដឹងថាពេលនេះមានប្រទេសចំនួន១២ដែលបានប្រកាស់ទទួលយកអត្តពលិកកម្ពុជាហ្វឹកហាត់
ត្រៀមស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
ដោយសារកូវីដ១៩បានធ្វើឲ្យកម្ពុជា ត្រូវពន្យារពេលក្នុងការបញ្ជូនអត្តពលិករបស់ខ្លួនទៅហ្វឹកហាត់នៅក្រៅប្រទេស ។ទោះជា
យ៉ាងណាក៏លោកវ៉ាត់ ចំរើនបានដាក់គោលដៅទៅហ្វឹកហាត់នៅក្រៅប្រទេសជារឿងសំខាន់ ។ខែវិច្ឆិកានាចុងឆ្នាំនេះប្រសិនបើកូវីដ ១៩មាន
ការថមថយនោះកម្ពុជានឹងបើកយុទ្ធនាករបញ្ជូនអត្តពលិកចេញទៅហ្វឹកហាត់នៅក្រៅប្រទេសក្នុងទ្រង់ទ្រាយធំតែម្ដង ។
ក្នុងករណីអ្វីៗនៅមិនទាន់ឈានទៅរកភាពប្រក្រតីដូចដើមទេនោះដើមឆ្នាំ២០២១កម្ពុជានឹងត្រូវបង្ខំចិត្តបញ្ជូនកីឡាករ កីឡាការិនី
ទៅហ្វឹកហាត់នៅក្រៅប្រទេស ។ ចិន កូរេ ជប៉ុន ថៃ វៀតណាម បណ្ដាប្រទេសមួយចំនួននៅទ្វីបអាស៊ី អឺរុប និង អាមេរិកគេស្ម័គ្រចិត្តទទួល
យកកីឡាករ កីឡាការិនីកម្ពុជាទៅហ្វឹកហាត់ ។
កីឡាករ កីឡាការិនីកម្ពុជាដែលត្រៀមខ្លួនចេញទៅហ្វឹកហាត់នៅក្រៅប្រទេសមានចំនួន១១០នាក់ ។ឆ្នាំ២០២១ស៊ីហ្គេមលើកទី៣១
នៅទីក្រុងហាណូយប្រទេសវៀតណាមដែលនោះជាការប្រកួតចុងក្រោយមុនឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ឆ្នាំ២០២១នេះដែរក៏ជា
ឆ្នាំដែលកម្ពុជាពិនិត្យមើលចុងក្រោយពីសមត្ថភាពអត្តពលិករបស់ខ្លួន ក៏ដូចជាការពិនិត្យមើលពីមន្ត្រីរបច្ចេកទេសរបស់ខ្លួនជាលើកចុង
ក្រោយដែរ ។
កម្ពុជាមានប្រភេទកីឡាដែលមានសក្ដានុពល ជាច្រើនដូចជាប៉េតង់ ចំបាប់ វូស៊ូ វ៉ូវីណាម តេក្វាន់ដូ សូហ្វតិន្នីស វាយកូនបាល់វាយសីនិងប្រភេទកីឡាជាទៀត។មិនតែប៉ុណ្ណោះប្រភេទកីឡាមួយចំនួនដែលកន្លងមកពុំធ្លាប់ប្រជែងបានមេដាយនោះក៏កំពុងតែធ្វើឲ្យបណ្ដាប្រទេសក្នុងតំបន់ចាប់អារម្មណ៍ខ្លាំងណាស់ដែរ ។
ប្រភេទកីឡាបាល់ទាត់ពេលនេះក៏កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់ល្អពិសេសកីឡាករវ័យក្មេងៗដែលបណ្ដុះបណ្ដាលចេញពីសាលា
បាល់ទាត់ជាតិបាទី ។បាល់ទះ បាល់បោះកំពុងតែបង្ហាញពីភាពខ្លាំង និងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ និងពីមួយខែទៅមួយខែ ព្រមទាំងពី
មួយឆ្នាំទៅមួយឆ្នាំ ។

អត្ថបទដែលជាប់ទាក់ទង