ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រឿន សុខលី និង រិន ដេវីដនរណាឆ្លងផុតជុំទី១?

91


ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by Cellcard សម្រាប់ថ្ងៃទី១២កញ្ញានេះអ្នកប្រដាល់ជើងខ្លាំង២រូបត្រូវប្រជែងគ្នាយក
កៅអីសម្រាប់វគ្គជម្រុះជុំទី២ ។
អ្នកប្រដាល់រិន ដេវីដក្លិបនាគរាជចតុមុខត្រូវជួបប្រកួតជាមួយអ្នកប្រដាល់រឿនសុខលីក្លិបយុវជនពន្លកថ្មីព្រែកឯងដែលនេះជាការ
ជួបគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។សម្រាប់ការប្រកួតដែលមានតែ៣ទឹកនេះមិនដឹងថានរណាជាអ្នកមានសមត្ថភាពឡើយព្រោះទាំង
សងខាងសុទ្ធតែត្រូវការឈ្នះដូចគ្នា ។
រិន ដេវីដជាអ្នកប្រដាល់ស្រករក្រោយសុខលីបន្តិចតែក្បាច់គុនរបស់គេមិនខ្ចីឡើយគឺមានភាពចាស់ទុំមិនអន់ជាងអ្នកប្រដាល់
ជើងចាស់នោះទេ ។ អ្នកប្រដាល់រូបនេះចិត្តរបស់គេក៏មិនអន់ដែរគេហ៊ានប្ដូរកែង និង កណ្ដាប់ដៃជាមួយគូប្រកួតដោយគ្មានញញើតគ្រាន់
តែពេលខ្លះគេប្រើកម្លាំងខ្ជីខ្ជារបន្តិចដែលជាហេតុធ្វើឲ្យគេឆាប់ស្រុតកម្លាំង ។អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន៥៧ដង ឈ្នះ៤៣
ដង ចាញ់១២ដង និងស្មើពិន្ទុ២ដង ។
ចំពោះអ្នកប្រដាល់រឿន សុខលីវិញគេធ្លាប់ឆ្លងកាត់ការប្រកួតជាមួយអ្នកប្រដាល់ជើងចាស់ទោះបីការប្រកួតខ្លះគេត្រូវអ្នកប្រដាល់
ជើងចាស់វាយឲ្យសន្លប់ក៏ពិតមែនតែគេមានភាពក្លាហាន ។គេជាអ្នកប្រដាល់ដែលសំបូរនូវកលល្បិចព្រមទាំមានទេពកោសល្យប្រើជង្គង់
និងកែងបានរហ័ស ។អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន៤០ដង ឈ្នះ៣០ដង ចាញ់៩ដង និងស្មើពិន្ទុ១ ដង ។រឿន សុខលី ឬ ក៏រិន
ដេវីដដែលប្រជែងបានកៅអីសម្រាប់ជុំទី២ ?
សូមបញ្ជាក់ថាមានអ្នកប្រដាល់២រូបហើយដែលបានកក់កៅអីសម្រាប់ជុំទី២ ហើយក៏មាសនអ្នកប្រដាល់២រូបដែរដែលខ្ទាតចេញ
ពីការប្រកួត ។សម្រាប់រឿន សុខលី និុង រិន ដេវីដនរណាឡើង នរណាដើរចេញ ?
គូប្រកួតក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះអ្នកប្រដាល់ទូច ដេវីដក្លិបអារុណរះកីឡាជួបប្រកួតជាមួយអ្នកប្រដាល់ភួង ពិសិដ្ឋ
ក្លិបតាឡីដំរីមានរិទ្ធដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
នេះជាគូប្រកួតសងសឹកព្រោះការជួបគ្នាកន្លងមកពិសិដ្ឋជាអ្នកឈ្នះដេវីដដោយពិន្ទុតែឈ្នះទាំងប្រផិតប្រផើយប៉ុណ្ណោះ ។អ្នកប្រ
ដាល់ទាំង២រូបនេះសុទ្ធតែខ្លាំងកណ្ដាប់ដៃដូចគ្នាគ្រាន់តែការវ៉ៃចេ្របស់ពិសិដ្ឋច្បាស់ជាង ។ជំនួបលើកនេះមិនប្រាកដថាពិសិដ្ឋឈ្នះទៀតនោះ
ទេហើយក៏មិនប្រាកដថាសងសឹកបានសម្រេចដែរ ។
ខាំ សូរិយាក្លិបរ៉ាហាប់ស្វាយប៉ាកជួបប្រកួតជាមួយអ្នកប្រដាល់ជើងចាស់វៀត ប៊ុនឌឿនក្លិបគុហារព្រហ្មជ័យដោយប្រកួតគ្នាក្នុង
ប្រភេទទម្ងន់៦០គីឡូក្រាម ។
ជំនួបមួយនេះគឺជាការងារធ្ងន់សម្រាប់សូរិយាហើយព្រោះប៊ុនឌឿនប្រសិនបើគេចាញនោះក៏គេធ្វើឲ្យគូប្រកួតទក់សាច់ដែរ ។តាម
ពិតមួយរយៈនេះសូរិយាបានធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងក្នុងខណៈដែលប៊ុនឌឿនហាក់ដូចជាស្ងប់ស្ងាត់នោះ។ទោះជាយ៉ាងណាក៏ជំនួបមួយ
នេះគេមានចំនឿចិត្តលើប៊ុនឌឿនខ្លាំងជាងហើយ ។
ធន ចាន់ឌីក្លិបកងយោធពលខេមរភូមិន្ទជួបប្រកួតជាមួយអ្នកប្រដាល់អាន សុខចាន់ក្លិបទ័ពឆ័ត្រយោង៩១១ដោយប្រកួតគ្នាក្នុង
ប្រភេទទម្ងន់៥៤គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង