ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

 ក្រសួងសុខាភិបាល៖ មានករណីជនជាតិចិន២នាក់ដែលធ្វើចត្តាឡីស័ក បានរត់ចេញពីសណ្ឋាគារមួយនៅរាជធានីភ្នំពេញ

50

«ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានជាច្រើន នៅយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ខ្ញុំសូមជម្រាបថា មានករណីជនជាតិចិន០២នាក់បានរត់ចេញពីសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ពិតប្រាកដមែន។ ពួកគាត់ជាអ្នកដំណើរមកពីប្រទេសចិនមកដល់កម្ពុជានៅម៉ោងប្រហែល១១ថ្ងៃត្រង់នៃថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០»

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់បន្ថែមថា ក្រោយពីបានចូលស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ដើម្បីរង់ចាំលទ្ធផលធ្វើតេស្តរកវីរុសកូវីដ-១៩ ពួកគាត់ក៏មានទំនាស់គ្នីគ្នាគាត់ បន្ទាប់មកក៏រត់ចេញពីសណ្ឋាគារនោះតែម្តង។ បច្ចុប្បន្នអាជ្ញាធរមានសមត្ថកិច្ចបាន និងកំពុងតែស្រាវជ្រាវរកបុគ្គលទាំងពីរនាក់ខាងលើនេះ ហើយលទ្ធផលតេស្តរបស់ពួកគាត់ទាំងពីរនាក់គឺអវិជ្ជមានវីរុសកូវីដ-១៩ ដែលតម្រូវឲ្យបន្តធ្វើចត្តាឡីស័កជាបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង