ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា និងតំណាងលោកស្រី ហ៊ុន ម៉ាណា ផ្ដល់សម្ភារៈ និងទទួលរថយន្តចល័ត ១ គ្រឿង ដែលបំពាក់ សម្ភារៈបច្ចេកទេស ១កំប្លេ

84

 

ភ្នំពេញ៖ លោក ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា និង លោក វ៉ាន់ ឆារស៏ ជួនជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី តំណាងលោកស្រី ហ៊ុន ម៉ាណា អគ្គនាយិការវិទ្យុ និងទូរទស្សន៍បាយ័ន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលរថយន្តចល័ត១គ្រឿង ដែលបំពាក់សម្ភារៈបច្ចេកទេស១កំប្លេ មានកាមេរ៉ាចំនួន៨គ្រឿង ជាអំណោយរបស់ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ផ្តល់ជូនអគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា។ ពិធីនេះបានប្រព្រឹត្ដទៅកាលពី ល្ងាចថ្ងៃ០៩ កញ្ញា ឆ្នាំ២០២០ ។
សូមបញ្ជាក់ថា សម្ភារបរិក្ខាបច្ចេកទេសដែល ប្រគល់ដល់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ជាបន្តបន្ទាប់រួមមាន៖. ទី១៖ ម៉ាស៊ីនបញ្ជូនរូបតាមប្រព័ន្ធ Optic ម៉ូដែល Model OPV10002 S-HD ចំនួន៤សម្រាប់ថ្មី ប្រគល់នៅថ្ងៃទី២៨ ខែ៣ ឆ្នាំ២០១៨។ ទី២៖ ខ្សែកាប Optik ពីស្ថានីយ៍កណ្ដាល TVK ទៅកាន់ស្ថានីយទួលគោក២ខ្សែ សរុប 8000m និង Accessories បានភ្ជាប់ដំណើរការចាប់ពីដើមខែកក្កដា ឆ្នាំ២០១៨។. ទី៣៖ Computer កាត់ត ប្រភេទ HD ថ្មី ចំនួន៥គ្រឿង បានប្រគល់ និងដាក់ដំណើរការហើយ កាលពីថ្ងៃទី១១ ខែ៦ ឆ្នាំ២០១៨។ ទី៤៖ Camera Sony Model HXA-NX5R ចំនួន១០ សម្រាប់ជាមួយថ្ម Memory Wireless Microphone, Tripod, Soft Case បានប្រគល់ និងដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី ២៩ ខែ៦ ឆ្នាំ២០១៨។ ទី៥៖ ម៉ាស៊ីនផ្សាយ ROHDE & SCHWARZ កម្លាំង10KW ប្រគល់ និងដំឡើងដាក់ដំណើរការនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ រួចរាល់ហើយ ទី៦៖ បានជួសជុល និងសាងសង់សំណង់ថ្មីនៅស្ថានីយទួលគោករួមមាន៖ ជួសជុលអគារម៉ាស៊ីនផ្សាយជាន់ផ្ទាល់ដី និងសាងសង់បន្ថែមជាន់ខាងលើថ្មី ដែលមាន៣បន្ទប់, សាងសង់អគារដាក់សម្ភារ និងសម្រាប់ស្នាក់នៅរបស់បុគ្គលិកមួយកន្លែងមាន៥ បន្ទប់,ចាក់សាបក្នុងបរិវេនស្ថានីយ និងជួសជុលរបង
ទី៧៖ ប្រគល់ Camera NX5R =8Sets, ក្រេន ១០ម៉ែត្រ=1Set,Toleprompter =1Set និងបានដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី២០ខែ០៦ ឆ្នាំ២០១៩
ទី៨៖ ប្រគល់រថយន្តថតចល័ត១គ្រឿង ដែលបំពាក់សម្ភារទេស១កំប្លេមាន៖ ប្រព័ន្ធបញ្ហារូបភាពដែលបំពាក់កាមេរ៉ាចំនួន ៨គ្រឿង ប្រព័ន្ធបញ្ហាសំឡេង ម៉ាស៊ីនទំនាក់ទំនង ម៉ាស៊ីនឡើងអក្សរ ម៉ាស៊ីនបញ្ហារូបភាពយឺតសម្រាប់កីឡា ម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនភ្លើង ២៥/KVA ព្រមទាំងប្រព័ន្ធភ្លើង អូតូផងដែរ។ ហើយក្នុងនោះក៏បានទទួលបន្ថែម៖ ប្រគល់ Camera SONY HSC -10OR ចំនួន 3 Set ដើម្បីបំពាក់នៅក្នុងរថយន្តចល័តតូច និងបានប្រើប្រាស់ចាប់ពីចុងខែតុលា ឆ្នាំ២០១៩។ ទី៩៖ ប្រគល់សម្ភារចល័ត 1Set ដែលមាន 6ch Switcher =1Set, Recorder 1Set, Wireless Intercom 1Set, Wireless Video transmitter 1Set។ ទី១០៖ Camera Fix =Panasonic,GH5-Pro, Lens-zoom X5 1Set សម្ភារដូចរៀបរាប់ខាងលើទាំងអស់នេះ គឺជាជំនួយ ដែលសម្ដេចផ្ដល់ជូនទូរទស្សន៍ជាតិកម្ពុជា ចាប់ពីមុនដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០១៨។
លោក ឃឹម វុទ្ធី និងមន្ត្រីក្រោមឱវាទ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី ហ៊ុន ម៉ាណា ដែលតែងតែយកចិត្តទុកដាក់គាំទ្រដល់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដែលជាការរួមចំណែកដ៏សំខាន់ពីវិស័យឯកជនធ្វើឱ្យស្ថានីយ៍ទូរទស្សនជាតិ បានវិវឌ្ឍន៍ចម្រើនទៅមុខជាបន្តបន្ទាប់ ទាន់សម័យកាលបច្ចេកវិទ្យាទំនើប ដើម្បីបម្រើប្រមុខរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសលើវិស័យផ្សព្វផ្សាយទូរទស្សន៍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំចង្កូតនាវាកម្ពុជា ឱ្យរីកចម្រើនឥតឈប់ឈរស្ទើរគ្រប់វិស័យក្រោមដំបូលសុខសន្តិភាព ដែលមិនអាចខ្វះបាន និងជាបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាទាំងអស់គ្នា។
បន្ថែមពីនេះ លោក ឃឹម វុទ្ធី បានថ្លែងអណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោហ៊ុន សែន ដែលតែងតែបានផ្តល់ការណែនាំដោយផ្ទាល់ ក៏ដូចជាតាមរយៈលោកជំទាវហ៊ុន ម៉ាណា ដើម្បីយ៉ាងណាឱ្យអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា មានភាពរីក ចម្រើនឈានឆ្ពោះទៅមុខជានិច្ច៕ សំរិត

អត្ថបទដែលជាប់ទាក់ទង