ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងធម្មការលើកឡើងថា រាជរដ្ឋាភិបាលបានបង្កលក្ខណៈគ្រប់យ៉ាងធ្វើឱ្យវិស័យ ព្រះពុទ្ធសាសនា កាន់តែមានជំនឿជឿជាក់ពីប្រជាពលរដ្ឋ

50
ភ្នំពេញ ៖ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាបានលើកឡើងថា  រាជរដ្ឋាភិ​បាល​បានបង្កលក្ខណៈគ្រប់យ៉ាងធ្វើឱ្យវិស័យព្រះពុទ្ធសាសនា កាន់តែមានជំនឿជឿជាក់ពី​ប្រជា​ពលរដ្ឋពោលគឺព្រះពុទ្ធសាសនាបានរួមចំណែកអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនា​សម្ព័ន្ធ ​សង្គមជាមួយកាកបាទក្រហមកម្ពុជា និងការអប់រំសីលធម៌ ចរិយាធម៌ គុណធម៌ សុជីវធម៌​ដល់ពុទ្ធបរិស័ទធ្វើឱ្យប្រសើរឡើងនូវស្ថានភាពចាស់ជរា ស្រ្តី និងកុមារ។ ការលើកឡើង​របស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងឱកាសជួបសំណេះសំណាល ឧបត្ថម្ភអង្ករ និងថវិកា ជូន​លោកគ្រូ អ្នកគ្រូ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិចំនួន ១១៣រូប ក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងក្នុងស្ថានភាពបច្ចុប្បន្នដែលកំពុងរាតត្បាតដោយជំងឺកូវីដ-១៩ ក្នុងនោះមាន​អង្ករ និងថវិកា ជូនដល់លោកគ្រូ អ្នកគ្រូ ដើម្បីចូលរួមចំណែកកាត់បន្ថយជីវភាពមួយ​រយ:​ពេលខ្លីនៅក្រសួងធម្មការនិងសាសនា។ ពិធីនេះ បានប្រព្រឹត្ដទៅកាលពីព្រឹកថ្ងៃព្រហ្បត្តិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។
អត្ថបទដែលជាប់ទាក់ទង