ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ដ្រីជាន់ខ្ពស់ អាជ្ញាធរអគ្គិសនីកម្ពុជាថា៖ គន្លងខ្សែកាបកប់ដីតង់ស្យុងខ្ពស់ក្នុងក្របខ័ណ្ឌគម្រោងសាងសង់អនុស្ថានីយនិងខ្សែបណ្ដាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ក្នុងក្រុងព្រះស៊ីហនុ ត្រូវតែដោះស្រាយ

93
  1. ព្រះសីហនុ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា និងលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងកិច្ច ប្រជុំដោះស្រាយគន្លងខ្សែកាបកប់ដីតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល និងខ្សែបណ្ដាញបញ្ជូន អាកាសតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល និង២៣០គីឡូវ៉ុល ក្នុងក្របខ័ណ្ឌគម្រោង សាងសង់ អនុស្ថានីយ និងខ្សែបណ្ដាញ បញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ក្នុងក្រុងព្រះស៊ីហនុ និងមានការចូល រួមពីលោកអភិបាល រងខេត្ត លោកលោកស្រីជាអភិបាលរងក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងខេត្តព្រះ សីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្រ បទ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។
    លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា  រាជរដ្ឋាភិ បាលផ្តល់ថវិកាសាងសង់ហេដ្ឋារចនា សម្ព័ន្ធផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដោយ មានការចូលសហការពីអគ្គិសនីកម្ពុជា ធ្វើឱ្យការសាងសង់ប្រព្រឹត្តទៅដោយរលូន។ រាជរដ្ឋា ភិបាលបានកំណត់អាទិភាពក្នុងការអភិវឌ្ឍប្រទេស គឺកត្តាធនធានមនុស្ស ផ្លូវ ទឹក និងភ្លើង ដើម្បីជាការឆ្លើយតបនឹង សេចក្តីត្រូវការនៃការអភិវឌ្ឍ និងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ម្យ៉ាង ទៀតអគ្គិសនីក៏បានចូលរួមក្នុងការប្រកួតប្រជែងកំណើនសេដ្ឋកិច្ច ស្របតាមគោលន យោបាយរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រជាពល រដ្ឋកម្ពុជា មានអគ្គិសនីប្រើប្រាស់ ៩០ភាគរយ។
    ខេត្តព្រះសីហនុ មានមោទនភាពជាខេត្តផលិតអគ្គិសនី និងចែកចាយទៅបណ្ដាញ មេរបស់អគ្គិសនីកម្ពុជា និងបញ្ជូនទៅកាន់បណ្តាខេត្តមួយចំនួន។ បច្ចុប្បន្នខេត្តព្រះ សីហនុ មានតម្រូវការប្រើប្រាស់អគ្គិសនីប្រមាណជាង ១០០មេហ្កាវ៉ាត់ តែខេត្តព្រះសីហនុ ផលិតថាម ពលអគ្គិសនីបាន ១,០០០មេហ្កាវ៉ាត់ ហើយភ្លើងដែលនៅសល់ត្រូវបញ្ជូនតាមបណ្តាញខ្សែមេ ទៅខ្សែបណ្តាញជាតិ ទោះបីការអភិវឌ្ឍផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ មានផលប៉ះពាល់ ដល់អគ្គិសនី យើងបានរួមគ្នាដោះស្រាយប្រកប ដោយតម្លាភាព និងទាន់ពេលវេលា។
    លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានបើកកិច្ចប្រជុំថា ការអភិវឌ្ឍអគ្គិសនីធ្វើឱ្យភ្លើងចុះថ្លៃនៅទូទាំងប្រទេស។ ខេត្តព្រះ សីហនុ មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងអគារធំៗយ៉ាងគំហុកបរិមាណការប្រើប្រាស់ អគ្គិសនីមានការកើនឡើង ចំណុចសំខាន់យើងត្រូវធ្វើការដោះស្រាយអគ្គិសនីបម្រើសេចក្តី ត្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគ។ ព្រមទាំងស្នើសុំឱ្យអាជ្ញាធរខេត្តជួយសម្រប សម្រួលពន្លឿនក្នុងការតបណ្តាញគន្លងខ្សែកាបកប់ដីតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល និងខ្សែ បណ្ដាញបញ្ជូនអាកាសតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល និង២៣០គីឡូវ៉ុល ក្នុងក្របខ័ណ្ឌគម្រោង សាងសង់អនុស្ថានីយ និងខ្សែបណ្ដាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ក្នុងក្រុងព្រះស៊ីហនុ ដើម្បីធានាថា ប្រជាជន និងក្រុមហ៊ុនវិនិយោគក្នុងខេត្តព្រះសីហនុ មានភ្លើង ប្រើប្រាស់គ្រប់ គ្រាន់តាមតម្រូវកានៅពេលខាងមុខ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង